លោក Pep Guardiola បានបង្ហើបថា កីឡាករ Gabriel Jesus និង Oleksandr Zinchenko ត្រូវបានលក់ទៅឱ្យក្លិបកាំភ្លើងធំ Arsenal កាលពីរដូវក្តៅមុន ដោយសារតែពួកគេចង់ចាកចេញពី Manchester City ដូច្នេះហើយគ្មានផ្លូវត្រឡប់មកវិញសម្រាប់ពួកគេនោះទេ។
កីឡាករទាំង២បានបញ្ចប់ការជួបជុំជាមួយអតីតជំនួយការរបស់ Man City លោក Mikel Arteta នៅកីឡដ្ឋាន Emirates ហើយឥឡូវនេះក្រុមកាំភ្លើងធំកំពុងឈរនៅលើកំពូលតារាង Premier League បន្ទាប់ពីពាក់កណ្តាលរដូវកាលដំបូងធ្វើបានដ៏អស្ចារ្យ។
លោក Guardiola ត្រូវបានគេសួរនៅក្នុងសន្និសីទសារព័ត៌មានថា តើគាត់សោកស្តាយដែលអនុញ្ញាតឱ្យ Jesus និង Zinchenko ចាកចេញឬអត់?ប៉ុន្តែចម្លើយរបស់គាត់ជាចម្លើយច្បាស់លាស់។
លោកបានថ្លែងថា “ពេលពួកគេចង់ចាកចេញពួកគេមិនអាចនៅបានទេ។ខ្ញុំសូមជូនពរឱ្យ Gabriel និង Oleks ល្អបំផុត ពួកគេគឺជាមនុស្សអស្ចារ្យ ហើយពួកគេបានជួយយើងយ៉ាងច្រើន។ ខ្ញុំមិនដែលនិយាយថាកីឡាករម្នាក់ចាកចេញទេ វាគឺជាក្លិប ហើយវាគឺជាការសម្រេចចិត្តរបស់ពួកគេ”។
លោកបញ្ជាក់ថា “Erling Haaland និង Julian Alvarez បានមក ហើយពិបាកសម្រាប់ Gabriel។ អ្វីដែលបានកើតឡើងជាមួយ Gabriel គឺជារឿងធម្មតា វាគឺជាកិច្ចព្រមព្រៀងដ៏ល្អ។ សម្រាប់កីឡាករដែលនៅទីនេះគឺ Gabriel, Raheem Sterling, Oleks។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលពួកគេបានធ្វើសម្រាប់ពួកយើង។ វាគឺជាការផ្ទេរដ៏ល្អមួយសម្រាប់ក្លិប យើងមិនស្ថិតក្នុងទីតាំងដែលយើងមាននោះទេ ព្រោះយើងមិនមាន Oleks ឬ Gabriel” ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)