ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ ៖ តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ។ 

    ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់ ១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C ។ ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២០°C ។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ ។ 

 អាស្រ័យដូចបានជម្រាបជូនខាងសូមសាធារណៈជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់៕

ដោយ ៖ សិលា


ចែករំលែក៖