ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ វ័យក្មេង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាកូនប្រុស សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ពី ទម្លាប់ដ៏ល្អបំផុត របស់ឪពុក(សម្តេចតេជោ) គ្រប់កម្មវិធី តែងអញ្ជើញដល់មុនម៉ោងកំណត់ ដោយមិនអោយភ្ញៀវ ប្រជាពលរដ្ឋ រងចាំយូរឡើយ ក្នុងនោះ សូម្បីតែ លោក ហ៊ុនម៉ានី ក៏មកសឹងមិនទាន់កម្មវិធី ទោះមកមុន៤០នាទីក៏ដោយ ។
លោក ហ៊ុន ម៉ានី បានបង្ហោះនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា, More than a Father…។
លោក ហ៊ុនម៉ានី បានលើកឡើងថា, តាមរបៀបវារៈ កម្មវិធីត្រូវចាប់ផ្តើមនៅម៉ោង ៨:០០ ខ្ញុំបានមកដល់តាំងពីម៉ោង ៧:២០ ក៏ប៉ុន្តែនៅតែយឺត😅។ ពុកតែងមានទម្លាប់មួយ គឺមិនចាំតាមម៉ោងដែលអ្នករៀបចំកំណត់ទេ តែលោកគិតដល់អ្នកដែលបានមកជួបជុំ ចូលរួមកម្មវិធី។ សុខចិត្តអោយកម្មវិធីចាប់ផ្តើមមុនការកំណត់ តែមិនអោយអ្នកចូលរួមរង់ចាំយូរនោះទេ (កម្មវិធីព្រឹកនេះ ដែលជួបជុំមនុស្សប្រមាណជិត ១ ម៉ឺននាក់)។ នេះជាអ្វីដែលពុកតែងតែអនុវត្ត និងផ្តល់តម្លៃ ហើយក៏ជាមេរៀនសម្រាប់ខ្ញុំ និងអ្នកដទៃក្នុងការអនុវត្ត។
សូមបញ្ជាក់ថា, លោក ហ៊ុនម៉ានី បានលើកខាងលើ ខណៈសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ(១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះធ្វើឡើងនៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ៕
ដោយ ៖ សិលា