ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកថ្មបុកកិនម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ជ្រុលបុកជាមួយរថយន្តធុនធំដឹកថ្មកិនកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចច្រកចូលវត្តជន្លង់ម្លូរ​ កែងផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកថ្ម​ ពណ៌ខៀវ​ ពាក់ស្លាកលេខព្រះសីហនុ3A 2342 ធ្វេីដំណេីរទិសដៅពីត្បូងទៅជេីងរួចបត់ឆ្វេងឆ្លងផ្លូវទៅលិចក៏ជ្រុលបុកកិនម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសបាក់ដៃខាងឆ្វេងចំណែកម៉ូតូខ្ទេចមួយកំណាត់មុខ។ 

ក្រោយកេីតហតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖