ព័ត៌មានទាន់ហេតុការណ៍៖

គណៈអាជីវករផ្សារ ស្នើសុំអនុញ្ញាតធ្វើការសាកល្បងប្រព័ន្ធទុយយោអគ្គិភ័យនិងបាញ់ទឹកលាងសម្អាតក្នុងនិងជុំវិញបរិវេណផ្សារសាមគ្គី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គណៈអាជីវករផ្សារបានស្នើសុំទៅលោកអភិបាលក្រុងស្ទឹងត្រែង ដើម្បីធ្វើការសាកល្បងនូវទុយយោបាញ់ពន្លត់អគ្គិភ័យ និងបាញ់ទឹកសម្អាតជុំវិញបរិវេណផ្សារសាមគ្គី កម្ចាត់មេរោគដែលនៅសេសសល់ ក្រោយពេលអាជីវករលក់ដូររួចហើយមិនបានសម្អាត ដើម្បីអនាម័យដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សកម្មភាពសាកល្បងនិងបាញ់ទឹកលាងសម្អាតភាពកខ្វក់នេះឱ្យបានស្អាតបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោកអភិបាលរងក្រុងស្ទឹងត្រែង លោកប្រធានគណៈអាជីវករផ្សារក្រុងស្ទឹងត្រែងដែលបានបន្តរហូតដល់យប់។

   នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកសឹង មុន្នីរ័ត្ន គណៈអាជីវករផ្សារសាមគ្គីក្រុងស្ទឹងត្រែងដែលបាមនិយាយថា: លោករៀបចំសាកល្បងទុយយោសង្គ្រោះ និងពន្លត់អគ្គិភ័យដែលមានប្រវែង៤០០ម៉ែត្រ និងលាងសម្អាតក្នុងផ្សារនិងជុំវិញបរិវេណផ្សារសាមគ្គីឱ្យបានស្អាតដើម្បីកម្ចាត់មេរោគរស់នៅក្នុងកាកសំណល់ដែលអាជីវករលក់ដូរមិនបានសម្អាត។ លោកសឹង មុន្នីរ័ត្ន គណៈអាជីវករផ្សារបានបន្តថា: ក្រោយការសាកល្បងរួច និងលាងសម្អាតរួចហើយ ត្រូវបានរក្សាទុកនៅក្នុងផ្សារ ដើម្បីទុកជាប្រយោជន៍ដល់បងប្អូន អាជីវករលក់ដូរអាចប្រើប្រាស់បាននៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ និងអាចជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា។ លោកបញ្ជាក់ថា: ដោយមានការចង្អុលបង្ហាញពីលោកសាយ កុសល អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែងផងដែរក្នុងការចុះធ្វើការសាកល្បងបាញ់លាងសម្អាតក្នុងផ្សារ និងជុំវិញបរិវេណផ្សារសាមគ្គីយើងនេះ៕

IMG_1694 IMG_1690

ដោយ៖ មាស សុផាត


ចែករំលែក៖