ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺស្ទះសរសៃឈាមខួរក្បាលត្រូវការព្យាបាលបន្ទាន់បំផុត!

ចែករំលែក៖

ភ្នំពេញ ៖ ការព្យាបាលបន្ទាន់នៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដែលមានផ្នែកជំនាញឯកទេស គឺជាកត្តាកំណត់ជោគជ័យនៃការជាសះស្បើយរបស់អ្នកជំងឺ។ ដំណើរការនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺទាមទារជាដំបូង នូវការស្គាល់ឲ្យបានឆាប់រហ័ស ពីរោគសញ្ញានៃជំងឺនេះ ពីអ្នកជំងឺផ្ទាល់ ឬអ្នកនៅក្បែរគាត់។ នេះបើយោងតាមការបញ្ជាក់ពី#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital។ 

រោគសញ្ញាសំខាន់ៗមាន៖ 

 – ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន។

 – ទន់ដៃ ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)

 – វៀចមុខភ្លាមៗ សូមបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឲ្យបានលឿនបំផុត ព្រោះបើគាត់មកទាន់ក្នុងថិរវេលា ៤ម៉ោងដំបូងក្នុងករណីស្ទះសរសៃឈាមខួរក្បាល។ គាត់អាចទទួលបានការព្យាបាលដោយឱសថទំនើបចុងក្រោយ (Thrombolyse) ដែលអាចរំលាយដុំកំណកឈាមនោះបាន (ប្រសិនបើអ្នកជំងឺ មិនមានកត្តារំខានផ្សេងៗទៀតចំពោះការប្រើប្រាស់ថ្នាំនេះទេ)។ 

ការអញ្ជើញមកកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយលោកអ្នកមាន រោគសញ្ញាដូចរៀបរាប់ខាងលើ ជាមួយក្រុមការងារជំនាញប្រសាទសាស្ត្រ និងពហុជំនាញពាក់ពន្ធ័ អមដោយបច្ចេកវិទ្យាថ្មីទំនើប របស់មន្ទីរពេទ្យកាល់ម៉ែត គឺជាកត្តាសត្យានុម័តនៃការកាត់បន្ថយពិការភាព នៃជំងឺនេះ ក៏ដូចជាការកាត់បន្ថយមរណភាពភ្លាម និងយូរអង្វែង។

«សូមកុំបណ្តោយឲ្យជំងឺគ្រោះថ្នាក់សរសៃរឈាមខួរក្បាលបំផ្លាញអនាគតអ្នក ឬក៏ក្រុមគ្រួសារអ្នក!» ៕

ដោយ ៖ សហការី


ចែករំលែក៖