ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានបើកកិច្ចប្រជុំស្តីពី ការពង្រឹង និងជំរុញលើការងារចំបាច់មួយចំនួន។
ក្នុងកិច្ចប្រជុំនោះ ក្រោមអធិបតីភាពលោក ក្រូច ផាន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ លោក ស៊ឹម ភុំ អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខណ្ឌ ។
ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរគណបក្សខណ្ឌ លោកប្រធាន-អនុប្រធានគណៈចាត់តាំងគណបក្សខណ្ឌ លោកអនុប្រធានគណៈត្រួតពិនិត្យគណបក្សខណ្ឌ លោក-លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំង០៧ និងលោក-លោកស្រីអនុប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ជាចៅសង្កាត់ផងដែរ៕
ដោយ៖ចន្ទ លីហ្សា