ភ្នំពេញ៖ តាមប្រភពព័ត៌មានពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី៣០ ខែមករា ឆ្នាំ២០២៣នេះថា៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ បានបើកកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៣ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងទិសដៅអនុវត្តឆ្នាំ ២០២៣។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអនុប្រធាន លោកអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាននាយកដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំ គ.ជ.គ.ម.។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានសហការជាមួយក្រសួងស្ថាប័នជំនាញ ក្នុងការជំរុញឱ្យអាជ្ញាធរមូលដ្ឋានណែនាំដល់ប្រជាកសិករ ក្នុងការបង្កបង្កើនផលស្រូវប្រាំង ឲ្យសមស្របទៅតាមធនធានទឹកដែលមាននៅមូលដ្ឋានរបស់ខ្លួន។ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងការពារជាតិ ក្នុងការត្រួតពិនិត្យ មធ្យោបាយ សម្ភារៈ ឧបករណ៍សង្គ្រោះគ្រោះមហន្តរាយនៅតាមកងប្រតិបត្តិការរុករកទាំង ១៦ និងពិនិត្យ បញ្ហាប្រឈមដែលកើតមាន។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុ និយមក្នុងការចុះពិនិត្យ និងវាយតម្លៃការប៉ះពាល់ និងខូចខាត ដោយជំនន់ទឹកភ្លៀង ក្នុងខែមករា ដើម្បី ពិនិត្យលទ្ធផលក្នុងការឆ្លើយតប និងស្ដារឡើងវិញ។
ក្នុងនោះក៏មានការចូលរួម ជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ ជាតិ-អន្តរជាតិ និងកាកបាទ ក្រហមកម្ពុជា ដើម្បីគាំទ្រផែនការ និងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋាន សហគមន៍ រួមទាំងធ្វើការផ្សព្វផ្សាយអំពីយន្តការនៃការគ្រប់គ្រងគ្រោះអន្តរាយ និងអំពីតួនាទីភារកិច្ច របស់មន្ត្រីគ្រោះ មហន្តរាយថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមខេត្តគោលដៅ ដែលបានគ្រោងទុក។ សហការជាមួយដៃគូអភិវឌ្ឍន៍ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងក្នុងកម្មវិធីជាតិ ដែលកំពុងមានសកម្មភាព និងត្រៀមអនុវត្ត។ ក្នុងនាមសម្តេចតេជោ ហ៊ុនសែនជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សហប្រជាជាតិ និងអន្តរជាតិ ក្នុងការកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយតាមក្របខណ្ឌការងារសេនដោយ ២០១៥-២០៣០។
នាឱកាសនោះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី មានប្រសាសន៏ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងនាមថ្នាក់ជាតិជាអ្នកសម្របសម្រួល និងបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការ ប៉ាន់ប្រមាណ និងវាយតម្លៃការខូចខាត និងបាត់បង់ ដោយទឹកជំនន់ និងការស្ដារឡើងវិញ ជាពិសេសក្នុងវិស័យកសិកម្មនិងហេដ្ឋារចនាសម្ព័ន្នជនបទដែលខូចខាត។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលតាមរយៈក្រសួងជំនាញនៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ មានការប្រុង ប្រយ័ត្នជាប្រចាំ និងបន្តការចាក់វ៉ាក់សាំងការពារ ដោយសារលទ្ធភាពនៃការបំប្លែងខ្លួនរបស់កូវីដ-១៩ នៅ តែបន្តការឆ្លងរាតត្បាតនៅតាមបណ្ដាប្រទេសលើសកលលោកនៅឡើយ។
គូសបញ្ជាក់ថា ចុងឆ្នាំ២០២២ មូលដ្ឋានរងគ្រោះនៅក្នុងខេត្តចំនួន៥ រួមមានខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមាន ជ័យ ខេត្តស្វាយរៀង និងខេត្តព្រៃវែង នៅក្នុងស្រុក ក្រុងចំនួន ១០ ឃុំ សង្កាត់ចំនួន ៣៧ – ផ្ទៃដីកំពុងអន្តរាគមន៍សង្គ្រោះចំនួន ៤១៥១៧ហិកតា ដំណាំរួមផ្សំប៉ះពាល់ ៦១៧ ហិកតា និងខូចខាត ៤៤៤ ហិកតានិងលំនៅដ្ឋានជន់លិច ៤,៥៦៧ ខ្នង និងខូចខាតទាំងស្រុង ១២ខ្នង និងរុះរើ ៧១ខ្នង៕
ដោយ៖ស តារា