ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុយ វណ្ណៈ លើកអំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានលើកអំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា ។ អាចលោកគិតថា, មានចំនួនច្រើន តែដំណើរការសកម្មភាព ការងារតិច ឬក៏ផុតអាជ្ញាបណ្ណ ជាដើម ។ 

លោក ហ៊ុយ វណ្ណៈ សំណេរ បែបនេះថា, អំពីបច្ចុប្បន្នភាព សមាគមកាសែត នៅប្រទេសកម្ពុជា 

១/ បន្ទាប់ពី ជំនួបអ្នកកាសែតជាមួយ សម្តេចតេជោ

ខ្ញុំបានព្យាយាមស្វែងយល់អំពី សមាគមកាសែត ហើយក៏បានព្យាយាមទទួលជួបសមាគមមួយចំនួន ដើម្បីស្វែងយល់បន្ថែម តើអ្វីជាការពិត? ជាមួយគ្នា ខ្ញុំក៏ទើបទទួលបានបញ្ជីឈ្មោះ សមាគមកាសែត ដែលចុះបញ្ជីនៅក្រសួងព័ត៌មាន ដែលមានសរុប៥១សមាគម។

ក្នុង សមាគមកាសែត៥១ មាន៤៥សមាគមនៅភ្នំពេញហើយ៦សមាគមកាសែត នៅតាមខេត្តចំនួន៣។

២/ ករណីនេះ ប្រសិនបើក្រសួង «ធ្វើជំរឿន» 

សមាគមកាសែត នៅប្រទេសកម្ពុជា នោះចំនួនពិតគឺមិនច្រើននោះទេ ពោលគឺមានរង្វង់ ១០សមាគមកាសែតប៉ុណ្ណោះ ដែលមាន រចនាសម្ព័ន្ធ និង អង្គការចាត់តាំងត្រឹមត្រូវ។ ក្រៅពីនោះ គ្រាន់តែជាសមាគម ដែលមានតែឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួង តែបាត់បង់រចនាសម្ព័ន្ធ មានតែឈ្មោះ ដែលលែងធ្វើសកម្មភាពរួចទៅហើយ។

៣/ ករណីនេះ ហាក់ស្រដៀងគ្នា នឹងចំនួនអង្គភាពសារព័ត៌មាន ដែលមានចុះបញ្ជីច្រើន ប៉ុន្តែឈប់ធ្វើសកម្មភាពបោះផ្សាយ និងដូចគ្នាទៅនឹងករណី អង្គការសមាគម ផ្នែកសង្គម ជាង៥ពាន់អង្គការសមាគ ម ដែលមានចុះបញ្ជី ក៏ប៉ុន្តែ បាត់បង់ជំនួយថវិកានិងលែងធ្វើសកម្មភាព។

លោក ហ៊ុយ វណ្ណៈ អ្នកកាសែត អាជីព ប្រកបដោយ វិជ្ជាជីវៈ រហូតដល់លោក មានតួនាទីដ៏ខ្ពង់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាល ជាមួយការបង្កើតគំនិត លើកស្ទួយ អ្នកសារព័ត៌មាន លោកក៏ក្លាយជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រលោក គឺលោកមាន ឆន្ទះ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ ! ចាត់ទុកសារព័ត៌មាន មានសារៈសំខាន់បំផុត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត ពីការងាររាជរដ្ឋាភិបាលបាន ប្រឹងប្រែង ដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ បានជ្រាបដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រៅប្រទេស បានដឹង ពីការពិតពីកម្ពុជា ពីមុន និងបច្ចុប្បន្ន   

ដោយ : សិលា


ចែករំលែក៖