ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១០៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៨៨គ្រឿង ម៉ូតូចំនួន ២៤១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៥៨គ្រឿង មានម៉ូតូចំនួន ២២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល៣១ថ្ងៃ(ថ្ងៃទី០១-៣១ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៣១.១២០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧.៧៤៩គ្រឿង ម៉ូតូមានចំនួន ៦.៤០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល៣១ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានឱ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមករានេះដែរ បណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ របួសធ្ងន់ចំនួន៦នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
ប្រភពដដែលបន្តថា បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន៨នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៧លើក ៕
ដោយ៖សហការី