ព័ត៌មានទាន់ហេតុការណ៍៖

Valencia ចែកផ្លូវជាមួយគ្រូបង្វឹកលោក Gattuso ក្នុងការព្រមព្រៀងទៅវិញទៅមក

ចែករំលែក៖

ក្លិប Valencia នៅលីកកំពូលអេស្ប៉ាញបានចែកផ្លូវជាមួយអ្នកចាត់ការលោក Gennaro Gattuso ដោយកិច្ចព្រមព្រៀងគ្នាទៅវិញទៅមកត្រឹមតែជាងខែបន្ទាប់ពីការតែងតាំងរបស់គាត់។ នេះបើយោងតាមក្លិនៅ La Liga មួយនេះបានប្រកាសកាលពីថ្ងៃអង្គារ ទី៣១មករា

Valencia បានប្រកាសថា បន្ទាប់ពីជំនួបដ៏យូររវាង Gattuso និងមន្ត្រីក្លិប ពួកគាត់បានយល់ព្រមបញ្ចប់កិច្ចសន្យារបស់អ្នកចាត់ការទូទៅ។

បន្ទាប់ពីចាញ់ក្រុម Real Valladolid  កាលពីថ្ងៃអាទិត្យ Valencia ឈរនៅលេខរៀងទី១៤ ក្នុង La Liga ជាមួយនឹង២០ពិន្ទុពី១៨ប្រកួត ដែលស្ថិតនៅពីលើតំបន់កាត់ចោលពិន្ទុ ដោយបានឈ្នះតែប្រកួតក្នុងលីគរហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។

លោក Gattuso វ័យ៤៥ឆ្នាំដែលធ្លាប់ជាខ្សែបម្រើប្រយុទ្ធជាមួយ AC Milan និងអ៊ីតាលីក៏បានគ្រប់គ្រងក្លិប AC Milan និង Napoli ដោយចាកចេញពីក្លិNapoli នៅចុងបញ្ចប់នៃរដូវកាល២០២០២០២១ គាត់បានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ Coppa Italia ក្នុងឆ្នាំ២០២០ ប៉ុន្តែបានខកខានក្នុងការប្រកួត Champions League ដោយពិន្ទុក្នុងយុទ្ធនាការចុងក្រោយរបស់គាត់។

Gattuso បានចូលរួមជាមួយក្រុម Valencia ក្នុងភាពចលាចល ខណៈដែលអ្នកគាំទ្រទាមទារការវិនិយោគពីម្ចាស់ក្លិលោក Peter Lim ដែលបានទិញក្លិបកាលពីឆ្នាំ២០១៤

ចាប់តាំងពីពេលនោះមក ក្លិបមានគ្រូបង្វឹកជាច្រើនរួមមានលោក NunoEspirito Santo, Gary Neville, Pako Ayestaran, Cesare Prandelli, Marcelino, Albert Celades, Javi Gracia និង Jose Bordalas

លោក Voro Gonzalez ដែលជាអតីតខ្សែការពារ និងជាគ្រូបង្វឹកសាលាយុវជនរបស់ក្លិបនឹងចូលកាន់តំណែងជាអ្នកចាត់ការចាំផ្ទះរបស់ក្លិបValencia ចំនួន៨ប្រកួត ខណៈដែលក្លិបកំពុងស្វែងរកអ្នកជំនួសលោកGattuso

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖