ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមបង្អួចនិងស៊ុមទ្វារទី ២ប្រាសាទព្រះគោ ដែលរងការបាក់ដួលរលំ

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលឡើងវិញស៊ុមបង្អួច និងស៊ុមទ្វារនៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខួចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរតែទាំងស្រុង។

ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទព្រះគោជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖