ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះមានបើកពិធីសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» ក្រោមអធិបតីភាពលោក ផៃ សុីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងកម្មវិធីដ៏វិសេសវិសាលនេះ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានដឹកនាំតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ធ្វេីបទបង្ហាញនាឱកាសនោះ ផងដែរ ។
សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុសនិងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ វណ្ណៈ