ព័ត៌មានទាន់ហេតុការណ៍៖

ផ្កាស្បៃរឿង១លានដើមនឹងដុះរីកសុះសាយលឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ផ្កាស្បៃរឿង១លានដើមនឹងដុះរីកសុះសាយលឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុង ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សស.ស.យ.ក. និងប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ។ 

ការដ្ឋានដាំផ្កាស្បៃរឿង១លានដើម គឺជាអំណោយរបស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ សមាជិក សមា ជិកា ទាំងអស់ បានរួមគ្នាផ្តួចផ្តើម និងបានរៀបចំរួចជា ស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះ ធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ 

ផ្កាស្បៃរឿង១លានដើមនេះ គឺជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាព ស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង៕

ដោយ៖ សូរិយា


ចែករំលែក៖