ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាមានជម្ងឺ និងទុក្ខជាទម្ងន់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញនូវការបាត់បង់សមាជិកគ្រួសារ ក៏ដូចជាមានជម្ងឺ  និងទុក្ខជាទម្ងន់ ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានបង្ហោះលើផេកផ្លូវការ យ៉ាងដូច្នេះថា,ឆ្នាំមុនបងប្រុសទីពីរមរណភាពក្នុងពេល បងប្រុសទីមួយកំពុងឈឺធ្ងន់មិនអាចផ្តល់ ដំណឹងឲ្យគាត់ដឹងបាន។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទៀតថា, ឆ្នាំនេះប្អូនស្រីពៅចែកឋានក្នុងពេលបងស្រីទីមួយកំពុងព្យាបាលជម្ងឺមិនដឹងថា តើគាត់អាចចូលរួមបុណ្យសពប្អូនស្រីពៅបានឬអត់?។

កាលពីយប់ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងខ្លីថា, (ក្រឹត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី) ។

សូមជម្រាបជូនថា, នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ភូមិគ្រឹះ ឯកឧត្តម តាន់ បញ្ញាវុធ ត្រូវជាស្វាមីលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហុឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ។

សូមបញ្ជាក់ថា សពលោកជំទាវ ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៦៦ ផ្លូវលេខ៥២៨ កែងនឹងផ្លូវលេខ២៨៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពនឹងដង្ហែ ទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖