ខេត្តរតនគិរី ៖ លោក ញ៉ែម សំអឿន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញសំណេះសំណាលជា មួយសមាជិកគណបក្សភ្លើងទៀនចំនួន៥៥នាក់ ស្រី ៦នាក់ ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលខាងមុខ។ ពិធីសំណេះសំណាលត្រូវបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាសាលប្រជុំព្រឹទ្ធាចារ្យ ប៊ូ ថង ក្នុងទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តរតនគិរី។
លោក គីន គុណ អតីតសមាជិកគណបក្សភ្លើងទៀនបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ថ្ងៃនេះលោកបានដឹកនាំតំណាងគណបក្សភ្លើងទៀន ថ្នាក់ខេត្ត និងក្រុងស្រុកទាំង៩នៃខេត្តរតនគិរី ចំនួន៥៥ នាក់ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណ បក្សប្រជាជនកម្ពុជាខេត្តរតនគិរី។
លោក គីន គុណ បានលើកឡើងថាថ្ងៃនេះគឺជាការជួបជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ធម្មតា ពោលគឺមិនទាន់ដាក់ពាក្យសុំចូលនោះទេ។ហើយនៅពេលខាងមុខសមាជិកទាំងអស់ប្រមាណ៨៦២នាក់ នឹងដាក់ពាក្យលាលែងពីគណបក្សភ្លើងទៀនហើយដាក់ពាក្យសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាផ្លូវការ។
លោក គីន គុណ បានបន្តទៀតថា មូលហេតុដែលពួក គាត់សម្រេចចាកចេញពីគណបក្សភ្លើងទៀនគឺដោយ សារពួកគាត់បានតាមដានអំពីការដឹកនាំរបស់គណបក្ស ប្រជាជនធ្វើឲ្យពួកគាត់មានជំនឿជឿជាក់ថា ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដោយសុខដុមរម្យនាធ្វើឲ្យជីវភាពកាន់តែរីកចម្រើន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះលោកញ៉ែម សំអឿន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនទាំងអស់ដែលបានចាកចេញពីគណបក្សភ្លើងទៀនដោយមិនមានការបង្ខិតបង្ខំហើយបានស្ម័ក្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនធ្វើអោយជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិ មានសុខសន្តិភាព។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំក្នុងការដឹកនាំប្រទេសទទួលបានសុខសន្តិភាព រក្សាបានស្ថេរភាពនយោបាយ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការ ពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕
ដោយ៖ សូរិយា