ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man United ហក់ឡើងឈរលេខ៣នៅ Premier League ក្រោយឈ្នះ Crystal Palace

ចែករំលែក៖

ខ្សែប្រយុទ្ធ Marcus Rashford បានបន្តការស៊ុតបញ្ចូលទីក្រោយការប្រកួត World Cup ខណៈដែលក្រុមបិសាចក្រហម Manchester United បានកាត់បន្ថយមកត្រឹម១០នាក់ប៉ុណ្ណោះដែលរួចផុតពីសម្ពាធរបស់ក្រុមភ្ញៀវ Crystal Palace ដើម្បីទទួលបានជ័យជំនះក្នុង Premier League នៅ Old Trafford កាលពីរាត្រីថ្ងៃទី៤ ខែកុម្ភៈ ក្នុងលទ្ធផល២ទល់១។

ខ្សែបម្រើ Bruno Fernandes បានបើកការស៊ុតបញ្ចូលទីពីបាល់ប៉េណាល់ទី បន្ទាប់ពី VAR អាជ្ញាកណ្តាលបានបញ្ជាក់ឃើញបាល់ប៉ះដៃរបស់ Will Hughes។

នៅពេលដែល Rashford ព្យាយាមស៊ុតបញ្ចូលទីពីបញ្ជូនបាល់របស់ Luke Shaw នៅនាទីទី៦២ក្នុងតង់ទីសម្រាប់គ្រាប់បាល់ទី១១របស់គាត់ចាប់តាំងពីត្រឡប់មកពីកាតា។

ប៉ុន្តែការប្រកួតនៅតង់ទី២បានប្រែក្លាយយ៉ាងខ្លាំងនៅពេលដែលការប្រឈមមុខដាក់គ្នាដែលបណ្តាលឱ្យទាំង Antony និង Jeffrey Schluppត្រូវបានកាតលឿង ហើយអាជ្ញាកណ្តាលបានឆែកមើល VAR បានប្រទះឃើញ Casemiro យកដៃរបស់គាត់ចាប់កជុំរបស់ Hughesបន្ទាប់ពីការត្រួតពិនិត្យនៅទីលានប្រកួត អាជ្ញាកណ្តាល Andre Marrinerបានបញ្ជូនកីឡាករប្រេស៊ីលរូបនេះដោយកាតក្រហមបណ្តេញចេញពីការប្រកួតធ្វើឲ្យគាត់ខកខានការប្រកួតក្នុងស្រុក៣ប្រកួតភ្លាមៗ។

ខ្សែប្រយុទ្ធ Schlupp បានកាត់បន្ថយការនាំមុខរបស់ក្រុមម្ចាស់ផ្ទះ ដោយរកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៧៦ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Manchester United យកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល២ទល់១។

ការឈ្នះលើកទី១៣ជាប់ៗគ្នារបស់ Man Utd នៅ Old Trafford បានធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខក្នុងតារាង Premier League ខណៈដែលក្រុម Crystal Palace នៅតែស្ថិតនៅលេខ១២

ជាមួយនឹងកីឡាករ Antony Martial មិនឃើញមានការបង្ហាញខ្លួនទេដោយសាររបួស លទ្ធផលគ្រាប់ ខណៈដែលបាល់របស់ Rashford មានសារៈសំខាន់សម្រាប់ Unitedឥឡូវនេះគាត់មាន១៩គ្រាប់ក្នុងការប្រកួតទាំងអស់ ហើយកីឡាករអង់គ្លេសរូបនេះក៏បានអះអាងការបញ្ជូនបាល់ឱ្យម្ចាស់ផ្ទះផងដែរ នៅពេលដែលការបញ្ជូនបាល់របស់គាត់ត្រូវដៃ Hughes ហើយ Fernandes ជាអ្នកស៊ុតបាល់ប៉េណាល់ទី

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖