ព័ត៌មានទាន់ហេតុការណ៍៖

ចៃដន្យអាក្រក់ម្លេះ ! ម្តាយមីង និងក្មួយបង្កើត ជិះម៉ូតូបុកគ្នា បណ្តាលឱ្យ ស្លាប់ទាំង ២នាក់​ យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឱឃាតក ដងផ្លូវ ! ម្តាយមីង និងក្មួយបង្កើត ជិះម៉ូតូបុកគ្នា បណ្តាលឱ្យ ស្លាប់ទាំង ២នាក់​ យ៉ាងរន្ធត់ ។ ចាត់ទុកជាចៃដន្យដ៏អាក្រក់ មិននឹកស្មានដល់ថា ម្តាយមីង និងក្មួយបង្កើតជិះម៉ូតូ បុកគ្នាបែបនេះសោះ ? 

 ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោងជាង ៣ រសៀល ថៃ្ងទី​០៥​ ខែកុម្ភៈ​ ឆ្នាំ២០២​៣​ ។

សូមបញ្ជាក់ថា, មានករណីគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវលេខ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  រវាងម៉ូតូមួយគ្រឿង ម៉ា​កស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1​GF-​90​21 បើកបរដោយ ឈ្មោះ ថែម គន្ធា ភេទស្រី អា​យុ​ ៤២ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង មកដល់ចំ​ណុចខាងលើ បានបុកប៉ះ ម៉ូតូម៉ាក អុិចសុិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យ​ស្លាប់​ទាំង ២ នាក់​ ក្នុងនោះជនរងគ្រោះ​ ជាម្តាយមីង និងក្មួយបង្កេីត​។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវាស់វែងតាមនីតិវិធី និងប្រគល់សាកសព ឱ្យបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី។ 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សែនសង្វេគ ហេតុអ្វី ក៏មច្ចុរាជតាមដងផ្លូវ មកឆក់ជីវិត មីង និងក្មួយឱ្យបាត់បង់ជីវិត ត្រឹម១ប៉ព្រិចភ្នែក ហើយ ជាគ្រោះថ្នាក់ចរាចរណ៍ មួយ ដែលកម្រ កើតមានបែបនេះ ៕ 

ដោយ ៖ សហការី


ចែករំលែក៖