ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្ទាល់របស់លោក ដោយប្រាប់ទៅ សមត្ថកិច្ចនគរបាលគ្រប់ជំនាញពាក់ព័ន្ធទាំងអស់ត្រូវបម្រេីសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវតែទទួលទូរស័ព្ទពីប្រជាពលរដ្ឋ នៅពេលគាត់ជួបបញ្ហា ឬត្រូវការសមត្ថកិច្ចជួយអន្តរាគមន៍ ទោះជាពេលថ្ងៃ ឬយប់ ។
សូមបងប្អូនប្រជាពលរដ្ឋ ថតទុកលេខទូរសព្ទរបស់សមត្ថកិច្ច ទៅតាមខណ្ឌ ប៉ុស្តិ៍ ដែលបងប្អូនរស់នៅ ងាយស្រួលដេីម្បីទាក់ទងពេលមានបញ្ហាផ្សេងៗកេីតមានឡេីង
១. លេខប្រចាំបញ្ជា ២៤ម៉ោង លេី ២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
២. លេខទូរស័ព្ទរបស់លោក លោកស្រីស្នងការរង ទទួលដឹកនាំតាមអធិការខណ្ឌ
៣. លេខទូរស័ព្ទលោកអធិការខណ្ឌទាំង ១៤
៤. លេខប្រចាំបញ្ជា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥
៥. លេខប្រចាំបញ្ជា អន្តរាគមន៍ និងសង្គ្រោះផ្នែកអគ្គីភ័យ
សូមរម្លឹកថា, មិនសង្ឃឹមថា, គាត់បានអនុវត្តតាមការណែនាំ របស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានគ្រប់ទាំងអស់ទេ នៅតែមាន ភាពចន្លោះប្រហោង ខ្លះទៀតមិនលើកក៏មាន ។ នេះជារឿងពិត នៅក្នុងរាជធានីភ្នំពេញ កន្លងទៅ។ សង្ឃឹមថា, បទបញ្ជានេះ ត្រូវបាន មន្ត្រីថ្នាក់ក្រោម អនុវត្ត ដើម្បី ប្រជាពលរដ្ឋ សង្គមជាតិ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព អោយបានល្អ ៕
ដោយ ៖ សហការី