ព័ត៌មានទាន់ហេតុការណ៍៖

នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ថ្វាយនូវគ្រឿងសក្ការៈបូជា ក្នុងឱកាសពិធីបុណ្យ«មាឃ​បូជា​» នៅភ្នំព្រះរាជទ្រព្យ

ចែករំលែក៖

   ខេត្តកណ្តាល ៖ នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ សម្តេចព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា សម្តេចព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានសិក្សាជាតិ សម្តេចព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ ព្រមទាំងអាជ្ញាធរស្រុកពញាឭ និងពុទ្ធបរិស័ទ បានថ្វាយនូវគ្រឿងសក្ការៈបូជា ក្នុងឱកាសពិធីបុណ្យ«មាឃ​បូជា​» នៅភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល។

អនុមោទនា ” បុណ្យមាឃបូជា “ 

មាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។បុណ្យមាឃបូជាប្រារព្ឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។

   ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។  បុណ្យមាឃបូជា ព្រះពុទ្ធសាសនាកម្ពុជា Cambodia ៕

ដោយ ៖ សិលា


ចែករំលែក៖