ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់តាមពាក្យបណ្ដឹងរបស់ស្រ្តីជាម្ដាយ ដោយលួចទ្រព្យសម្បត្តិក្នុងផ្ទះយកទៅប្រើប្រាស់ គ្រឿងញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញប៉ុស្ថិ៍សង្កាត់ប៉ៃលិនបានឲ្យដឹងថា÷កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកនៅថ្ងៃ​ទី០៤ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងប្រចាំការបានទទួលពាក្យបណ្តឹងនិងសំណូម​ពរពីអាណាព្យាបាលឈ្មោះ សួន​ សុឃឿន ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន សុំកម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីជួយសហការចុះបង្ក្រាប និងធ្វើការនាំខ្លួនកូនប្រុសរបស់ស្ត្រីខាងលើ។

បើតាមសម្ដីស្ត្រីជាម្ដាយបានប្រាប់សមត្តកិច្ចថា÷កូនប្រុសរបស់គាត់ឈ្មោះ ប៊ុន​ ចាន់សច្ច ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/សង្កាត់ខាងលើ ដែលមិនរាងចាលក្នុងការប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់​ ​។

ក្រោយបានស្នើសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ កម្លាំងជំនាញបាននាំខ្លួនជន​សង្ស័យខាងលើដេីម្បីសាកសួរ នៅអធិការដ្ឋាន.ក្រុងប៉ៃលិន តេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)។

សមត្តកិច្ចនគរបាលជំនាញក្រុងបានបន្តថា÷យោងតាមការស៊េីបអង្កេត​ និងពិនិត្យស្រាវជ្រាវ​ និងតាមការរៀបរាប់របស់អាណាព្យាបាលរបស់ជនសង្ស័យខាងលេីបានឲ្យដឹងថា: កូនរបស់គាត់ឈ្មោះ​ ប៊ុន​ ចាន់សច្ច​ ធ្លាប់ជាប់ពន្ធនាគារ០១លេីក ​នៅខេត្តបាត់​ដំបង​ ដោយសារមូលហេតុលួចម៉ូតូនៅក្នុងផ្ទះយកទៅលក់​ និងប្រេីប្រាស់គ្រឿងញៀន ។ 

លើកទី០២ពេលចេញពីពន្ធនាគារវិញ​ ឈ្មោះខាងលេីនៅតែបន្តលួចទ្រព្យសម្បត្តិក្នុងផ្ទះ​ និងប្រេីប្រាស់គ្រឿងញៀនបន្តទៀត​ គាត់ក៏បាន​យកទៅដាក់នៅមណ្ឌលអប់រំកែប្រែចំនួន​០៣​លេីកបន្ថែមទៀត​ នៅមណ្ឌលអប់រំកែប្រែកងរាជអាវុធហត្ថខេត្តបាត់ដំបង០១លេីក​ និង​នៅមណ្ឌលអប់រំកែប្រែពិភពនៃក្ដីសង្ឃឹមខេត្តបន្ទាយមានជ័យចំនួន០២លេីក​ ហេីយពេលដែលចេញពីមណ្ឌលអប់រំកែប្រែវិញបានប្រហែល​ជិត០៣ខែ​ ឈ្មោះខាងលេីនៅតែបន្តលួចទ្រព្យសម្បត្តិ​ គំរាមគំហែងសមាជិកក្នុងផ្ទះ​ និងប្រេីប្រាស់គ្រឿងញៀនដដែល​។ 

រាល់ថ្ងៃកូនប្រុសរបស់ឈ្មោះខាងលេី នៅមិនរាងចាល​  គាត់ជាអាណាព្យាបាល​គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់យកកូនទៅដាក់នៅក្នុងមណ្ឌលបន្តទៀ​ត​ គាត់ក៏បានស្នេីសុំឲ្យសមត្ថកិច្ចជំនាញប៉ុស្ថិ៍សង្កាត់ប៉ៃលិនសហការជាមួយកម្លាំងនគរបាលជំនាញក្រុងប៉ៃលិន ដើម្បីយកកូនរបស់គាត់មកអនុវត្តតាមនីតិវិធីច្បាប់​ និងយកទៅដាក់ពន្ធនាគារ​ ដេីម្បីកសាងខ្លួន​ និងផ្ដាច់គ្រឿងញៀន។ 

ករណីនេះ លោកអធិការក្រុងប៉ៃលិនបានគោរពស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋានក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធីច្បាប់។

ដោយ៖ស សារ៉េត


ចែករំលែក៖