ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញអំពីគម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារ Rabo Bank Foundation នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ 

នៅក្នុងជំនួបនេះ លោករដ្ឋមន្ដ្រី ឌិត ទីណា កាលពីថ្ងៃទី០៦ ខែកុម្ភៈម្សិលមិញនេះ​ បានស្ដាប់បទបង្ហាញអំពីគម្រោងរបស់ធនាគារដែលផ្ដោតសំខាន់លើការផ្ដល់ការគាំទ្រដល់កសិករខ្នាតតូចក្នុងការដាំដំណាំកសិកម្ម ហើយទទួលបាននូវកម្រៃត្រឡប់មកវិញ តាមរយៈការវាស់ស្ទង់កម្រិតឥណទានកាបូនដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ 

 លោករដ្ឋមន្ដ្រីយល់ឃើញថា គម្រោងនេះមានភាពទាក់ទាញ ដែលអាចផ្ដល់តម្លៃបន្ថែមដល់កសិករ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសិក្សាលម្អិតបន្ថែមទៀតដើម្បីរៀបចំគម្រោងផែនការ និងគំរូអាជីវកម្មបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយមុនដាក់ឱ្យអនុវត្តជាទ្រង់ទ្រាយធំ៕

ដោយ​៖សហការី​


ចែករំលែក៖