កូនស្រី លោក គីម ជុងអ៊ុនត្រូវបានបណ្តាញសផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាអ្នកជំនាញបានវាយតម្លៃថាគឺជាអ្នកដែលត្រូវស្នងតំណែង ដឹកនាំកូរ៉េខាងជើង នាពេលអនាគតជំនួសលោក គីម ជុងអ៊ុន។ ដោយកន្លងមក មេដឹកនាំគីម ជុងអ៊ុន បាននាំកូនស្រីរូបនេះទៅត្រួតពិនិត្យការសាកល្បងមីស៊ីលអន្តរទ្វីប និងសកម្មភាពនានាជាច្រើន ហើយនៅពេលនេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់គាត់ទៅទស្សនកិច្ចនៅបន្ទាយយោធារបស់ប្រទេសកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលជាការប្រារព្ធខួបលើកទី៧៥ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ។
សារព័ត៌មាន KCNA បានផ្សាយថា ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Kim បានសរសើរកងទ័ពប្រជាជនកូរ៉េ (KPA) ថាជា “កងទ័ពខ្លាំងបំផុតនៅលើពិភពលោក” ។
លោកគីមមិនបានផ្តល់សារណាមួយអំពីកូរ៉េខាងត្បូងឬអាមេរិកទេ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងខណៈដែលក្រុមអ្នកសង្កេតការណ៍ខាងក្រៅព្យាករថា កូរ៉េខាងជើងនឹងធ្វើព្យុហយាត្រាយោធានៅល្ងាចថ្ងៃទី ៨ ខែកុម្ភៈ ដើម្បីអបអរថ្ងៃបង្កើតកងទ័ព។
លោក Kim បានបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងជាមួយកូនស្រីទីពីររបស់គាត់ឈ្មោះ Ju-ae នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សព្វផ្សាយរូបថតដែលបង្ហាញពីអ្នកទាំងពីរចូលរួមក្នុងព្រឹត្តិការណ៍បាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwasong-17 ៕ ដោយ៖ ធីរីណា
រូបថត ៖ YONHAP NEWS
រូបថត ៖ KCNA