ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ០៥នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៣នេះថាជនសង្ស័យទាំង៥នាក់មាន ៖

ទី១.ឈ្មោះ ង្វៀង យាំងឌឿក ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ មានទីលំនៅមិនពិតប្រាកដ។

ទី២. ឈ្មោះ ឃុប វ៉ាន់ឡុង ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរហ្គេមអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៣. ឈ្មោះ វិត ធីយ៉ាង ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៤. ឈ្មោះ ង្វៀង ថាញ់ជុង ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ទី៥. ឈ្មោះ ង្វៀង ថាញ់ស៊ឺង ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចប្បន្នស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថាវត្ថុតាងចាប់យករួមមាន៖

១.ថ្នាំក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ១០៣ កញ្ចប់ មានទម្ងន់សរុប១៥៩,១៦ក្រាម (គិតទាំងសំបក)

២.ម្សៅម៉ត់ពណ៌ស សង្ស័យគ្រឿងញៀនចំនួន ១៨ កញ្ចប់ មានទម្ងន់សរុប ១០៤,៣៦ក្រាម (គិតទាំងសំបក)

៣.ថ្នាំគ្រាប់ពណ៌ប្រផេះ សង្ស័យគ្រឿងញៀនចំនួន ០៦ គ្រាប់ មានទម្ងន់សរុប ២,៥៥ក្រាម (គិតទាំងសំបក)

៤.ថ្នាំម្សៅម៉ត់កញ្ចប់ពណ៌ខៀវ សង្ស័យគ្រឿងញៀនចំនួន ០៩ កញ្ចប់ មានទម្ងន់សរុប ៩០,១២ក្រាម (គិតទាំងសំបក)

៥.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០៣ គ្រឿង

៦.លិខិតឆ្លងដែនចំនួន ០៥ ក្បាល

៧.ប័ណ្ណការងារជនបរទេស ០១ សន្លឹក

៨.អត្តសញ្ញាណប័ណ្ណវៀតណាម ០៥ សន្លឹក

៩.ទូរស័ព្ទចំនួន ០៧គ្រឿង

១០.ម៉ូតូចំនួន ០២គ្រឿង

១១.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។

ប្រភពបន្តថាកាលពី នៅវេលាម៉ោង១០និង:៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់លោក សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការដឹកនាំសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូឃីងក្រោន ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ។

ប្រភពបន្តថារហូតដល់វេលាម៉ោង២៖២០នាទីរសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅបន្ទប់ជួល ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់និងដកហូតវត្ថុតាងមួយចំនួនធំផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖