ភ្នំពេញ ៖ តាមរយៈ លោក ស ថេត ថ្នាក់ចុះពង្រឹងមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា គឺមានសមាជិកាអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង ៧០០នាក់ នៅខណ្ឌមានជ័យ ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា, សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង ៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន ៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈន៍ ។
សូមជម្រាបជូនផងដែរ តាមរយៈ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយក នៃកម្ពុជា មានយុវជនប្រកបដោយធនធានមនុស្ស បានស្រឡាញ់ គណបក្សប្រជាជនកម្ពុជា។ មានន័យថា, យុវជនជ្រេីសរេីសអំពេីល្អចូលរួមជាមួយគណបក្សប្រជាជន!
ប្អូនៗជាធនធានរបស់ប្រទេសជាតិ! ប្អូនៗមានអនាគតល្អវែងឆ្ងាយ ហេីយប្អូនៗក៏ជាទីសង្ឃឹមរបស់ឪពុកម្តាយផងដែរ។
បេីប្អូនៗត្រូវបានគេអូសទាញទៅផ្លូវខុសនោះអនាគតនឹងងងឹតសូន្យឈឹងតែម្តង ប៉ុន្តែពេលនេះប្អូនៗបានជ្រេីសរេីសផ្លូវទេវតា គឺទេវតានឹងមេីលថែការពារប្អូនៗហេីយបង្ហាញតែផ្លូវល្អៗសម្រាប់អនាគតជីវិតរុងរឿង។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់និងផ្តល់នូវក្តីស្រឡាញ់ជ្រាលជ្រៅដល់កូនក្មួយដោយមិនមានការរេីសអេីងឡេីយទោះបីកូនក្មួយមកពីគណបក្សណាក៏ដោយ។ អរគុណសន្តិភាព ៕
ដោយ ៖ សហការី