ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរឹបអូសវត្ថុតាងបទល្មើសនេសាទ ឯជនប្រព្រឹត្តលោតទឹកគេចបាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចុះបង្រ្កាបបទល្មើសនេសាទ រឹបអូសបានវត្ថុតាងរីឯក្រុមជនប្រព្រឹត្តលោតទឹកគេចខ្លួនបាត់ ។

ករណីសមត្ថកិច្ចនគរបាលចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពី ថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចផាត់សណ្ដោង ស្ថិតនៅភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលបានចុះផ្ទាល់ឃើញថា លទ្ធផលៈ រឹបអូសបានឧបករណ៍ដែលជាវត្ថុតាងបទល្មើសនេសាទ(ឆក់ត្រី)អាគុយចំនួន៥ធុង អាំវទ័រចំនួន១គ្រឿង ដែកឆក់ត្រីចំនួន៤គូរ ត្រីចំនួន៧គីឡូក្រាម កាណូតចំនួន២គ្រឿង និងទូកមួយ ។

ចំពោះជនប្រព្រឹត្តបានលោតទឹកគេចខ្លួនបាត់អស់ ចំណែកវត្ថុតាងរក្សាទុកនៅទីស្នាក់ ប៉ុន្តែក្នុងរបាយការណ៍នោះគេពុំបានបញ្ជាក់ថា ទីស្នាក់នោះនៅទីកន្លែងណាទេ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖