ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បង្ហាញពីសីលធម៌ក្នុងគ្រួសារ ខណៈគ្រួសារលោកមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា(ស ស.យ.ក) លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះសារប្រកបដោយ គុណធម៌ លើផេកផ្លូវការរបស់លោកថា, ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងអោយក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ 

លោក ហ៊ុន ម៉ានី បានថ្លែងបន្តថា, តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ។

លោក ហ៊ុន ម៉ានី លើកឡើងថា, វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ។

សូមបញ្ជាក់ថា, នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញ អមដំណើរ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រតិភូទៅទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋប្រជាមានិតចិន («កម្ពុជា ចិន នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម») ៕

ដោយ ៖ សិលា


ចែករំលែក៖