ប្រទេសតួកគី ៖ បន្ទាប់ពីទប់ទឹកភ្នែកមិនបាន ខណៈរំជួលចិត្ត! ឃើញបងស្រីអាយុ ៧ ឆ្នាំ យកដៃបាំងក្បាលការពារប្អូនប្រុសជាង ១៧ ម៉ោង ក្រោមកម្ទេចអគារបាក់រលំនៅតួកគី ស្មើនឹង សំណាង១ ក្នុង១លានគ្រោះថ្នាក់ រំជួលចិត្តតក់ស្លុត ខណៈឃើញរូបភាពដ៏សោកសង្វេគ របស់កុមារ២នាក់បងប្អូន បានរួចផុតពីសេចក្តីស្លាប់ ទោះពួកគេ ត្រូវព្យាយាមប្រឹងប្រែង ក្រោមគំនរថ្ម ដើម្បីឱ្យមានការសង្គ្រោះនោះ ។
ប្រជាពលរដ្ឋខ្មែរ និងប្រជាជនលើពិភពលោក បានរំជួលចិត្ត! បងស្រីអាយុ ៧ ឆ្នាំ យកដៃបាំងក្បាលការពារប្អូនប្រុសជាង ១៧ ម៉ោង ក្រោមកម្ទេចអគារបាក់រលំនៅតួកគី និងបង្ហោះព្រោងព្រាត ពេញពិភពលោក ដោយក្តី អាណិតអាសូរ បន់ឱ្យកុមារ បានរួចផុតពីគ្រោះធម្មជាតិមួយនេះ។
សូមបញ្ជាក់ថា, ចំនួនអ្នកស្លាប់បានបន្តកើនដល់លើស ១៥,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយផែនដីដ៏សាហាវខ្លាំងក្លាបំផុតមួយកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារលើប្រទេសតួកគី និងស៉ីរី។ គ្រោះធម្មជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសតួកគី កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ ខណៈពេលដែលបច្ចុប្បន្ននេះក្រុមសង្គ្រោះកំពុងបន្ដស្វែងរក និង ជួយសង្គ្រោះយ៉ាងដុតដៃដុតជើង ដោយសង្ឃឹមថានឹងមានអ្នករស់រានដែលកប់ជាប់ក្រោមគំនរថ្មអគារដែលដួលរលំ។
ក្នុងហេតុការណ៍រញ្ជួយដីនេះ មានករណីរំជួលចិត្តមួយបានកើតឡើងដែលកំពុងធ្វើឱ្យមហាជនជាច្រើនទប់អារម្មណ៍មិនជាប់ ធ្វើការចែករំលែកពេញបណ្ដាញសង្គម Twitter ក្រោយក្មេងស្រីវ័យ ៧ ឆ្នាំមួយរូបត្រូវបានគេរកឃើញក្នុងគំនរថ្ម ដោយយកដៃបាំងក្បាលប្អូនប្រុសខ្លួនដោយក្លាហាន។
យោងតាមគណនី Twitter ឈ្មោះថា Mohamad Safa បានចែករំលែកឱ្យដឹងថា ៖ «រកឃើញក្មេងស្រីវ័យ ៧ ឆ្នាំម្នាក់ យកដៃទល់គំនរថ្មបាំងក្បាលប្អូនប្រុស ដើម្បីការពារប្អូន ហើយពួកគេទាំងពីរបានជាប់ក្នុងគំនរថ្មអស់ជាង ១៧ ម៉ោង។ នេះជាស្នាមញញឹមរបស់នាងពេលដែលក្រុមសង្គ្រោះបានរកឃើញនាង និង ប្អូនប្រុស»។
ក្រោយជួបក្រុមសង្គ្រោះក្មេងស្រីរូបនោះបាននិយាយយ៉ាងរមទម្យថា ៖ «សូមជួយប្អូនប្រុសខ្ញុំចេញផង ខ្ញុំនឹងមិនភ្លេចគុណអ្នកទេ»។ បើទោះបីជាអត់អាហារអត់ទឹកជាង ១៧ ម៉ោង តែក្មេងស្រីរូបនេះនៅនិយាយយ៉ាងសុភាព និង ចិត្តអារម្មណ៍នឹងនរ ហើយពួកគេទាំងពីរមិនបានយំនោះទេ មានតែស្នាមញញឹមពេលដែលក្រុមសង្គ្រោះបានរកឃើញពួកគេ។ បច្ចុប្បន្នក្មេងទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព និង ទទួលបានការថែទាំហើយ។
ស្តាប់សំដីក្មេងស្រីអាយុ ៧ឆ្នាំ ដែលនិយាយថា ( «សូមជួយប្អូនប្រុសខ្ញុំចេញផង ខ្ញុំនឹងមិនភ្លេចគុណអ្នកទេ») គ្រានោះហលយ អ្នកសង្គ្រោះ ក៏ទប់ទឹកភ្នែកមិនបាន ប្រជាជនលើពិភពលោក រំជួលចិត្ត ពន់ពេក ។
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានរូបភាពរំជួលអារម្មណ៍មួយទៀតគឺស្ថិតក្រោមក្រសែភ្នែកសម្លឹងចេញពីក្រោមបន្ទះបេតុងនិងដុំឥដ្ឋដ៏ធំមួយ ផ្ទាំងលោក Abdulalim Muaini បានបញ្ចេញកាយវិការយ៉ាងទន់ខ្សោយទៅកាន់អ្នកជួយសង្គ្រោះរូបលោក។ស្ថានភាពនេះវាមានរយៈពេលជាង២ថ្ងៃហើយចាប់តាំងពីសោកនាដកម្មរញ្ជួយដីដ៏ធំកក្រើកបានធ្វើឱ្យផ្ទះរបស់គាត់នៅទីក្រុង Hatay ក្នុងប្រទេសតួកគីបាក់ធ្លាក់ចុះមកសង្កត់លើរូបគាត់ដោយនៅក្បែរ គាត់នោះ គឺជាប្រពន្ធរបស់គាត់ឈ្មោះនាង Esra ដែលបានដេកស្លាប់ក្បែរទ្រូងគាត់។
ប្រុសណាមិនយំ ! សុខចិត្តដេកឱបសពប្រពន្ធក្នុងគំនរថ្ម ទាំងខ្លួនកំពុងជាប់គាំង គួរឱ្យសង្វែកបំផុត។ មិនខុសអីនឹងកុមារីអាយុ 7 ឆ្នាំ សុខចិត្តដេកអោបប្អូនប្រុសនៅក្នុងគំនរកម្ទេចថ្ម អស់រយៈពេល 17 ម៉ោង ដើម្បីតស៊ូស្វែងរកការជួយអន្តរាគមន៍ពីក្រុមអ្នកសង្គ្រោះ។
សោកនាដកម្មនៅប្រទេសតួកគី និងស៊ីរី មកដល់ពេលនេះមានចំនួនអ្នកស្លាប់រហូតដល់ ១៥,០០០នាក់ និងអ្នករបួសរាប់ម៉ឺននាក់ ៕
ដោយ ៖ សិលា