ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊ីទែនបូមលូបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្តបុករថយន្ត ឡិចសុីស មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊ីទែនបូមលូមួយគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់អូសជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្ត ឡិចសុីស មួយគ្រឿងទៀត កំពុងបត់ត្រឡប់ក្រោយពីចំហៀងពេញទំហឹងបណ្ដាលឲ្យ រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២៣  នៅត្រង់ចំណុចមុខបុរីចំការមន តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊ីទែនបូមលូមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3E-7279 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ អូសជាច្រើនម៉ែត្រ និងបន្តទៅបុករថយន្តអេឡិចស៊ីស rx- 300 មួយគ្រឿងពណ៌ស្ករពាក់លេខភ្នំពេញ2N-6131បើកបរនៅខាងមុខកំពុងបត់ត្រឡប់ក្រោយ ពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលឲ្យរថយន្តឡិចសុីសរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

IMG_6034 IMG_6032 IMG_6033

ដោយ៖សុខាសែនជ័យ


ចែករំលែក៖