ខេត្តតាកែវ ៖ នាព្រឹកថ្ងៃ សៅរ៍ ៦រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះលោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាសម្ដេចតេជោ ហ៊ុនសែនប្រធានគណបក្សប្រជាជន,លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រម ទាំងថ្នាក់ដឹកនាំ ជាច្រើនរូបបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់ ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអ៊ូច ភា ប្រធានគណះកម្មាធិការគណបក្ស ខេត្តតាកែវ បានថ្លែងអំណរសាទរចំពោះបងប្អូនសមាជិក សមាជិកា អតីតគណបក្សនានាទាំងអស់ដែលបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជា ជនកម្ពុជា ដោយស្មោះស្ម័គ្រ និងស្របតាមលក្ខន្តិកៈរបស់បក្ស ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាគាំទ្របេក្ខភាពលោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគតផងដែរ ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីនាឱកាសនោះលោកបណ្ឌិត លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍ដថា លោកពិតជាសប្បាយចិត្ត នៅពេលដែល បានជួបបងប្អូនទាំងអស់ គ្នានៅពេលនេះ។ នៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋដែលជាសមាជិកគណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើស អើង ហើយគណបក្សប្រជាជនកម្ពុជា បើកទ្វាចំហជានិច្ចក្នុងការទទួល ដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូន ក្នុងឱកាសនោះផងដែរ៕
ដោយ៖ សូរិយា