លោក Konashenkov អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១០ ខែកុម្ភៈថា កងទ័ពរុស្ស៊ីបានវាយប្រហារទីបញ្ជាការយោធាអ៊ុយក្រែននៅទីក្រុង Artyomovsk ក្នុងតំបន់ Donetsk (ពីមុនរុស្ស៊ីបានប្រកាសបញ្ចូលខេត្តនេះពីអ៊ុយក្រែន) ជាមួយនឹងឃ្លាំងអាវុធចំនួន១នៅខេត្ត Zaporozhye ។
ឧត្តមសេនីយ៍ Konashenkov បាននិយាយថា៖ «ក្នុងរយៈពេល 24 ម៉ោងកន្លងមកនេះ យន្តហោះយុទ្ធសាស្ត្រនិងប្រតិបត្តិការរបស់រុស្ស៊ី កាំជ្រួច និងកាំភ្លើងធំបានវាយប្រហារកងកាំភ្លើងធំរបស់សត្រូវចំនួន ២៤ គ្រឿងភ្លាមៗនៅទីតាំងបាញ់ប្រហារ។ លើសពីនេះ រុស្ស៊ីក៏បានវាយប្រហារលើកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងរបស់អ៊ុយក្រែននៅក្នុងតំបន់ចំនួន 122 នាក់ ។ ទីស្នាក់ការកណ្តាលនៃកងពលតូចលេខ ៩៣ របស់កងទ័ពអ៊ុយក្រែនត្រូវបានបំផ្លាញនៅក្នុងតំបន់សហគមន៍ Artyomovsk នៃ “សាធារណរដ្ឋប្រជាមានិត Donetsk” ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា ពួកគេក៏បានបំផ្លាញឃ្លាំងអាវុធនៅជិតតំបន់លំនៅឋាន Druzhelyubovka ក្នុងខេត្ត Zaporozhye ផងដែរ។
សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពអាកាសនៃប្រទេសអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារដោយបាញ់មីស៊ីលប្រហែលជា៧១គ្រាប់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែ ៦១គ្រាប់នៃមីស៊ីលទាំងនេះត្រូវបានបាញ់ទម្លាក់។
នៅក្នុងសារមួយបង្ហោះលើ Telegaram កងទ័ពអាកាសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមម៉ោង ១១ៈ៣០នាទីព្រឹក (កាលពីថ្ងៃសុក្រ) សត្រូវបានបាញ់មីស៊ីល ៧១គ្រាប់ ក្នុងនោះរួមមានទាំងមីស៊ីល X-101, X-555 និងមីស៊ីល Kalibr…តែកងកម្លាំងការពារដែនអាកាស កងទ័ពអាកាស និងអង្គភាពដទៃទៀតនៃកងកម្លាំងការពារជាតិអ៊ុយក្រែន បានបាញ់កម្ទេចមីស៊ីលគ្រូសរបស់សត្រូវ ៦១គ្រាប់»។
កាលពីថ្ងៃទី១០ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហាល់ (Denys Shmyhal) បានឱ្យដឹងថា រុស្ស៉ីបានបាញ់មីស៊ីលស្រោចច្រើនជាង៥០គ្រាប់លើអ៊ុយក្រែន តែភាគច្រើនលើលលប់នៃមីស៊ីលទាំងនេះត្រូវបានបាញ់ទម្លាក់។ បើតាមកងទ័ពអាកាសអ៊ុយក្រែន នៅក្នុងការវាយប្រហារចុងក្រោយបំផុតខាងលើ រុស្ស៉ីបានប្រើយន្ដហោះទម្លាក់គ្រាប់បែក Tu-95MS ចំនួន៨គ្រឿង និងបានបាញ់មីស៊ីលគ្រូស X-101 និង X-555 ចេញពីសមុទ្រ Caspian Sea និងទីក្រុង វ៉ូលហ្គូដុនស្កិ៍ (Volgodonsk) ក្នុងប្រទេសរុស្ស៉ី។ ចំណែកឯមីស៊ីលគ្រូស កាលីប (Kalibr) ត្រូវបានរុស្ស៉ីបាញ់ចេញពីនាវាចម្បាំងក្នុងសមុទ្រខ្មៅ៕ ដោយ៖ ធីរីណា
រូបថត ៖ VOV.VN