ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ ឥណ្ឌាចង់ឱ្យមនុស្សឱបសត្វគោ

ចែករំលែក៖

ទីភ្នាក់ងារការពារសត្វរបស់ប្រទេសឥណ្ឌាបានស្នើឱ្យពលរដ្ឋមើលឃើញថា ទិវានៃក្តីស្រឡាញ់ឆ្នាំនេះមិនមែនជាការប្រារព្ធពិធីនៃសេចក្តីស្រឡាញ់នោះទេ ប៉ុន្តែជាទិវា “ឱបគោ ” ដើម្បីលើកកម្ពស់តម្លៃនៃសាសនាហិណ្ឌូ។
អ្នកកាន់សាសនាហិណ្ឌូដែលគោរពបូជាសត្វគោជាសត្វពិសិដ្ឋ និយាយថា ថ្ងៃបុណ្យលោកខាងលិចគឺផ្ទុយនឹងតម្លៃប្រពៃណីរបស់ឥណ្ឌា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អ្នកគាំទ្រហិណ្ឌូជ្រុលនិយមមួយចំនួនបានបំផ្លិចបំផ្លាញហាងក្នុងប្រទេសឥណ្ឌា ដុតកាត និងអំណោយ និងទាត់គូស្វាមីភរិយាដែលកាន់ដៃគ្នាចេញពីភោជនីយដ្ឋាន និងនៅតាមសួនច្បារ។ ពួកគេក៏ជឿថា ទិវានៃក្តីស្រឡាញ់លើកកម្ពស់ភាពមិនប្រក្រតី។ ក្រុមនយោបាយប្រឆាំងដូចជា Shiv Sena និង Bajrang Dal និយាយថា សកម្មភាពទាំងនេះត្រួសត្រាយផ្លូវសម្រាប់ការអះអាងឡើងវិញនៃអត្តសញ្ញាណហិណ្ឌូ។
ប្រជាជនឥណ្ឌាវ័យក្មេងដែលមានការអប់រំ ដោយមិនគិតពីសាសនា តែងតែចំណាយពេលថ្ងៃឈប់សម្រាកនេះជួបជុំគ្នានៅសួនច្បារ និងភោជនីយដ្ឋាន ផ្តល់អំណោយ និងការប្រារព្ធពិធីដូចពិធីបុណ្យឥណ្ឌាដទៃទៀត ជាពិសេសចាប់តាំងពីប្រទេសឥណ្ឌាបានចាប់ផ្តើមសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅដើមទសវត្សរ៍ឆ្នាំ 1990។
រដ្ឋាភិបាលជាតិនិយមហិណ្ឌូ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Narendra Modi បានជំរុញឱ្យមានរបៀបវារៈនៃសាសនាហិណ្ឌូ ដែលស្វែងរកការនាំមកនូវឧត្តមភាពដល់សាសនានៅក្នុងប្រទេសដែលល្បីល្បាញសម្រាប់ភាពសម្បូរបែបនៃវប្បធម៌។ ហិណ្ឌូមានចំនួនជិត 80% នៃចំនួនប្រជាជនជិត 1.4 ពាន់លាននាក់របស់ប្រទេស។ ប្រជាជនម៉ូស្លីមមានចំនួន 14% ខណៈពេលដែលគ្រិស្តបរិស័ទ ស៊ីក ពុទ្ធសាសនិក និងជេន មានចំនួន 6% ដែលនៅសល់។
គោបានកាន់កាប់កន្លែងសំខាន់មួយក្នុងមនសិការហិណ្ឌូយូរមកហើយ ហើយត្រូវបានគោរពដោយមនុស្សជាច្រើនដូចជាម្តាយរបស់គេ។ រដ្ឋភាគច្រើននៅក្នុងប្រទេសឥណ្ឌាហាមឃាត់ការសម្លាប់សត្វគោ។

គណៈកម្មការសុខុមាលភាពសត្វជំរុញឱ្យប្រជាពលរដ្ឋចេញក្រៅឱបគោនៅថ្ងៃទី១៤ ខែកុម្ភៈ។

លោក Nilanjan Mukhopadhyay អ្នកវិភាគនយោបាយបាននិយាយថា សារនេះគឺជាការឆ្កួតមែនទែន វាប្រឆាំងនឹងតក្កវិជ្ជា»៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Zingnews.vn


ចែករំលែក៖