ប្រទេសថៃ ៖ សារព័ត៌មានថៃផ្សាយថា យោធាថៃ គ្រោងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ជាភាសាអង់គ្លេសរបស់ថៃនៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោធាគ្រោងនឹងប្រគល់យោធារបស់កម្ពុជាទាំង១៨រូបមកឱ្យកម្ពុជាវិញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
សូមបញ្ជាក់ថា ៖ គ្មានវិនាទីណាដែលពួកយើងភ្លេចពួកគាត់ឡើយ។ សូមដោះលែងវីរកងទ័ពយើងទាំង១៨នាក់មកវិញ, ប្រជាជាតិកម្ពុជាទាំងមូល និងក្រុមគ្រួសារពួកគាត់កំពុងរង់ចាំដោយក្តីឈឺចាប់ និងក្តីនឹករលឹកបំផុត៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច