ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញបង្រ្កាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួន​អ្នកពាក់ព័ន្ធចំនួន ៥៨នាក់​ កាលពីថ្ងៃទី១៤​កុម្ភៈ​ ម្សិលមិញ

ចែករំលែក៖

  ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ នៃអគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ​ មានជនសង្ស័យ​ចំនួន ​៥៨​នាក់​(​ស្រី ​៥​នាក់​) ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប​បទល្មើស​គ្រឿងញៀន​ ចំនួន​ ២៤ករណី នៅទូទំងប្រទេសកម្ពុជា​ កាលពីថ្ងៃ​ទី​១៤ ខែកុម្ភៈ ម្សិលមិញ​។​​​

​សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​ ​៥៨​នាក់នេះ​ រួម​មាន៖ ជួញដូរ​ ៥​ករណី​ ឃាត់​ ៩​នាក់​(​ស្រី​ ៣​នាក់​)​, ដឹក​ជញ្ជូន​ រក្សា​ទុក​ ៨​ករណី​ ឃាត់​ ២០​នាក់​, ដាំ​ដុះ​ ១​ករណី​ ឃាត់​ ១​នាក់​, បើកបរ​ក្រោម​ឥទ្ធិពល​ ១​ករណី​ ឃាត់​ ១​នាក់​, ប្រើប្រាស់​ ៩​ករណី​ ឃាត់​ ២៧​នាក់​(​ស្រី​ ២​នាក់​)​, រួមទាំងសំភារ:មួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំបួនខេត្ត ក្នុងនោះ រួមមាន៖ រាជធានី​ភ្នំពេញ, បាត់ដំបង, កណ្តាល, កំពង់ចាម,  ពោធិ៍សាត់, ព្រៃវែង, សៀមរាប, រតនគិរី, កំពត, ក្នុងនោះ មាន ១០អង្គភាព ​បាន​ចូលរួម​បង្ក្រាប នគរបាលទាំង​ ៩អង្គភាព និងកងរាជអាវុធហត្ថ ១អង្គភាព​៕

ដោយ៖ ភារ៉ា​ ដង្កោ(រូបភាព៖ ឯកសារ)


ចែករំលែក៖