ភ្នំពេញ ៖ បន្ទាប់ពីឃើញបុរសម្នាក់ ដៃម្ខាងកាន់ផ្កា១បាច់ពណ៌ក្រហម នឹងដៃម្ខាងទៀតកាន់ឡាន ដែលកំពុងបើកធ្លាក់ទឹក ចំថ្ងៃ ទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ក៏មានអ្នកនិយមលេងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានយករូបទាំងនោះទៅផុស ក្នុងន័យល្អទេ ! ខ្លះសរសេរថា, ប៉ុណ្ណឹងហើយ គិតថាបងមិនស្មោះនឹងភរិយាមែន ? អ្នកខ្លះទៀតសរសេរថា, ដើម្បីក្តីស្រឡាញ់ ប្តីបើកបរឡានទាំងប្រញាប់ប្រញាល់ ក៏ធ្លាក់ទឹក ខកយកផ្កាជូនភរិយាជាទីស្រឡាញ់ ! ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាផ្ទុះការ ភ្ញាក់ផ្អើលផង ផ្ទុះសំណើចផង ករណីបុរសម្នាក់បានទិញ ផ្កាជូនភរិយាជាទីស្រឡាញ់របស់ខ្លួនក្នុងឱកាសទិវានៃក្តី ស្រឡាញ់ តែបែរជាស៊យដោយបើករថយន្តធ្លាក់ប្រឡាយ តែពុំមានគ្រោះថ្នាក់នោះឡើយ។
ចំពោះរឿងនេះ តាមរយៈគណនីស្ត្រីដែលជាភរិយាឈ្មោះ OmOm OiOi បានបង្ហោះសកម្មភាពស្វាមីខ្លួនឈរកាន់ បាច់ផ្កា ក្បែរឡានដែលធ្លាក់ប្រឡាយ ព្រមទាំងរៀបរាប់ បែបនេះថា ៖ «បាត់មួយព្រឹកទល់ល្ងាច អ្នកណា មិនខឹង ដំបូងខឹង ឮដំណឹងភ័យ ពេលដឹងថា សុវត្ថិភាពសើច តែឥលូវដល់វគ្គអាណិតពូម្ចាស់ឡាន ម្ដង ប៉ាវាថាអត់បាន prank ទេណាម៉ាក់វាពិតៗ»។
ដោយឡែក facebook OmOm OiOi បានបង្ហោះសកម្មភាពស្វាមីខ្លួនឈរកាន់ បាច់ផ្កា ក្បែរឡានដែលធ្លាក់ប្រឡាយ ព្រមទាំងរៀបរាប់ បែបនេះថា ៖ «បាត់មួយព្រឹកទល់ល្ងាច អ្នកណា មិនខឹង ដំបូងខឹង ឮដំណឹងភ័យ ពេលដឹងថា សុវត្ថិភាពសើច តែឥលូវដល់វគ្គអាណិតពូម្ចាស់ឡាន ម្ដង ប៉ាវាថាអត់បាន prank ទេណាម៉ាក់វាពិតៗ»។
យ៉ាងណាមិញ បើតាមរយៈគណនីបុរសជាប្តី បានបង្ហោះ រូបបាច់ផ្កាយ៉ាងស្រស់ស្អាត ព្រមទាំងសកម្មភាពរបស់ ខ្លួន ជាមួយពាក្យថា ៖ «ដល់សម្រាប់ថ្ងៃទី ១៤ កុម្ភៈ ២០២៣ ជូនម៉ាក់តាន់តាន់»។
តាមពិតនេះជារឿងរ៉ាវក្នុងសង្គម ស្របពេលចំថ្ងៃ ទិវានៃក្តីស្រឡាញ់ ក៏មានអ្នកបង្ហោះរូបនេះ ហើយខាង អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” សូមអភ័យទោសទោស ពីម្ចាស់រូបផង ខណៈយកមកបង្ហោះ មិនបានស្នើសុំ ពីម្ចាស់ ប៉ុន្តែចូលរួមគាំទ្រ ទឹកចិត្តស្វាមី សម្រាប់ក្តីស្រឡាញ់ មកលើភរិយា ៕
ដោយ ៖ សិលា