ព័ត៌មានទាន់ហេតុការណ៍៖

ពូកែ​លួច​កាត់​ដេីមឈេីអ្នកភូមិ​ ចុងក្រោយ​ជាប់ខ្នោះដៃ​ទាំង​ ០៣នាក់​ នៅស្រុក​កំរៀង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ កម្លាំងនគរបាលស្រុកកំរៀង​ បានឃាត់ខ្លួនបុរសចំនួន០៣នាក់ក្នុងករណីលួចអារដើមឈើរបស់អ្នកភូមិ​ ប៉ុន្តែពេលសមត្ថកិច្ចត្រួតពិនិត្យឃើញពាក់ព័ន្ធករណីគ្រឿង​ញៀនថែមមួយករណីទៀត។ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។ 

របាយការណ៍​ដដែល​បន្តថា​ កាលពីថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣ម្សិលមិញនេះ​ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផែ្នកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ធ្វើការ​ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០៣នាក់នៅចំណុចក្រុមទី០៤ភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំ​រៀ​ង ដែលបានធ្វើសកម្ម​ភាពលួចកាត់ដើមឈើរបស់ប្រជាពល រដ្ឋឈ្មោះ នួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង។

ជនសង័្សយទាំង០៣នាក់រួមមាន៖

១-ឈ្មោះ សុគន្ធ ចន្ធូ(ហៅង៉ោល)ភេទប្រុសអាយុ៤១ឆ្នាំ មានមុខរបរជាងឈើរស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំ រៀង ខេត្តបាត់ដំបង។ 

២-ឈ្មោះ ស៊ូ ថន ភេទប្រុស អាយុ៣៩ ឆ្នាំមានមុខរបរ កសិករ រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

៣-ឈ្មោះ ឈីត ថា ភេទប្រុស អាយុ៣៣ ឆ្នាំមានមុខ របរកម្មករ អ្នកទាំងបី រស់នៅភូមិកណ្ដាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ 

ចំណែក​វត្ថុតាងដកហូតបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន០២ថង់តូច

-ដែកកេះចំនួន០១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ម៉ាស៊ីនអារឈើចំនួន០២ គ្រឿង។

-ពីដុងដាក់សាំងចំនួន០២ 

-ពីដុងប្រេងអុកតាឡុកចំនួន០១ ម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់សម្រាប់អារឈើមួយចំនួនទៀត។

-ឈើទំហ៊ំមុខកាត់ 80ស.ម× 320ស.មចំនួន០១កំណាត់

-ឈើទំហ៊ំមុខកាត់40ស.ម×500ស.មចំនួន០២ កំណាត់។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះនួន ផល ភេទប្រុស អាយុ ៦១ឆ្នាំ រស់​នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងបាន​ប្តឹងមកសមត្ថកិច្ចនគរបាលថាមានមនុស្សមួយក្រុមបានលួចអារដើមឈើនៅក្នុងដីចំការរបស់ខ្លួនហើយពេលបន្ទាប់សមត្ថកិច្ចនគរបាលបានចុះទៅដល់ទីក​ន្លែ​ងកើតហេតុក៏ប្រទះឃើញបុរសទាំង០៣នាក់កំពុងធ្វើសកម្មភាពជាក់ស្តែងបែបនេះក៏បានធ្វើការឃាត់​ខ្លួននិងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែលក្នុង​នោះសមត្ថកិច្ចបានរកឃើញម៉្សៅក្រាមពណ៌សដែលសង័្សយថាជាគ្រឿងញៀនព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផង ។

បច្ចុប្បន្នជនសង្ស័យខាងលេី​នេះ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៥​ ខែកុម្ភៈ​នេះ​ ត្រូវ​បានសមត្ថកិច្ចនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាម​នីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖