ព័ត៌មានទាន់ហេតុការណ៍៖

កាច់សោ.កម៉ូតូបានហេីយអូសបណ្តេីរចេញម្ចាស់មកទាន់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងតែមិនបានសម្រេច បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀល​ ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

   ជនសង្ស័យឈ្មោះចាន់​ ធា​ ភេទប្រុសអាយុ២៣ឆ្នាំ​ មុខរបរកម្មករសំណង់​ មានស្រុកកំណេីតនៅ​ស្រុកត្រាំកក់​ ខេត្តតាកែវ​។  ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះសុខ​ សំណាង​ ភេទស្រី​ អាយុ២០ឆ្នាំ​ មុខរបរលក់មាន់ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ 

   តាមប្រភពព័ត៌មានពីឈ្មោះសុខ សីហា​ភេទប្រុស អាយុ១៨ឆ្នាំត្រូវជាប្អូនបង្កេីតជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុបងស្រីរបស់ខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1X-8509​ នៅមុខបន្ទប់ជួល។  បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់ដេីរចូលទៅអូសម៉ូតូបំណងជិះចេញ តែភ្លាមនោះរូបខ្លួនក៏មកទាន់ឃេីញដូចនេះក៏សួរថា​ បងយកម៉ូតូខ្ញុំទៅណា​? បន្ទាប់មកជនសង្ស័យក៏វាយរូបខ្លួនមួយដៃ រួចព្យាយាមរត់គេចខ្លួនទេីបខ្លួនស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗនិងរកឃេីញដែកសម្រាប់កាច់សោ.កម៉ូតូមួយឈុតទៀតផងហើយក៏បានប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

បេីតាមអ្នកលាងម៉ូតូនៅក្បែរនោះបានឱ្យដឹងថា​ មុនពេលកេីតហេតុជនសង្ស័យខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-0476 មកទុកឱ្យគាត់លាង រួចដេីរចេញទៅបាត់​ទៅ។ លុះមួយសន្ទុះក្រោយមកទេីបមានការភ្ញាក់ផ្អេីលថាជនសង្ស័យខាងលេីលួចម៉ូតូគេ។ 

   បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វេីការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖