ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃពុធទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន០៦នាក់ ក្នុងចំណោមបក្សពួក១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងកាំបិតប៉័ងតោកាប់បណ្តាលឱ្យរបួស ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណៈបន្ទាប់ពីសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែលបន្តថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចកន្លែងលក់ហ្វឺ ផ្លូវលេខ៣០៤ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ លី ហុងភាវ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ សិស្ស។
១-ឈ្មោះ នឿន ផាន់ណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ១៦៩ ភូមិ៨ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
២-ឈ្មោះ ផាន់ សៀងហៃ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៣៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
៣-ឈ្មោះ អាន ឆាយម៉ិញ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១៦៨ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ
៤-ឈ្មោះ ឃុន កូវីអរុណពន្លឺ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ១៣៤ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ
៥-ឈ្មោះ ឡូត សំណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ
៦-ឈ្មោះ ជូ ជៀវហាវ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
សម្ភារៈចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១JQ-១៩៣៨, ម៉ូតូម៉ាកហ្ស៊ុយស៊ុយគីនិច ពណ៌ ស ខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កំពង់ចាម១U- ២៦៤១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ ត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី