ព័ត៌មានទាន់ហេតុការណ៍៖

លោក ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញជាអធិបតី ពិធីសម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ ថ្ងៃពុធ ១០ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់រកាកណ្តាល លោក ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចះ លោក វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្យប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ  រួមជាមួយ លោក អ៊ុយ ភារក្ស អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ លោក វន សុវណ្ណារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ ព្រមទាំង លោក លោកស្រីសមាជិក នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសម្ពោធអគារទីស្នាក់ការគណបក្សសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ និងដោយមានការចូលរួមពី  លោក លោកស្រី និង សមាជិក សមាជិការ គណបក្សបក្ស និង ប្រជាពលរដ្ឋក្នុងសង្កាត់រកាកណ្តាលចំនួន ៦៣១នាក់។

លោក វ៉ា ថន បានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺសម្រេចបានសមិទ្ធផលធំៗជាប្រវ្តិសាស្រ្តឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ  ក៏ដូចជាការដឹក  នាំប្រទេសជាតិ សមាហរណកម្ម ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោក  ក្នុងនោះ ក៏បានឆ្លុះបញ្ចាំងអំពីសភាពការណ៍ទូទៅរបស់ប្រទេសជាតិទៅនិងភាពប្រែប្រួលជាវិជ្ជមាន។ សមិទ្ធផលជាផ្លែផ្កាទាំងនេះ គឺផ្តើមចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនិងជាមែកធាងនៃនយោបាយ ឈ្នះ.ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេ  ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នាមានលទ្ធភាពអភិវឌ្ឍន៍ជីវភាពរស់នៅ អភិវឌ្ឍន៍   សហគមន៍ និងធ្វើការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទីណាមានទុក្ខលំបាកទីនោះមានថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជា នៅជិតប្រជាពលរដ្ឋជានិច្ច ដើម្បីដោះស្រាយបញ្ហា  ក្តីកង្វល់ និងសំណូមពរនានាជូនប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ លោកគណអធិបតីបានឧបត្ថម្ភដល់សមាជិក សមាជិកាដែលបានចូលរួមចំនួន៤០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន សារុង១ និងថវិកា ២០.០០០រៀល ៕

ដោយ ៖ សហការី


ចែករំលែក៖