ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំដំបូងស្តីពីការរៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២៤-២០២៩ ដើម្បីសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពលបានរៀបចំកិច្ចប្រជុំដំបូងស្តីពីការរៀបចំឯកសារក្របខ័ណ្ឌថ្នាក់ជាតិ (Country’s Programme Framework-CPF) សម្រាប់ឆ្នាំ ២០២៤-២០២៩ ដើម្បីសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយមានវត្តមានចូលរួមពី លោក លោកស្រីដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យហ្លួងម៉ែ។ នៅទីស្ដីការក្រសួងរ៉ែនិងថាមពល ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។ 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើការរៀបចំក្របខ័ណ្ឌកម្មវិធីថ្នាក់ជាតិ (Country’s Programme Framework-CPF) ដែលមានសង្គតិភាពនិងសុខដុមនីយភាពទៅនឹងគោលនយោយបាយនិងផែនការយុទ្ធសាស្រ្តថ្នាក់ជាតិពាក់ព័ន្ធផ្សេងៗ ដើម្បីលើកជាសំណើគម្រោងនិងផែនការកម្មវិធីសហប្រតិបត្តិការបច្ចេកទេសទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សម្រាប់អនុវត្តនៅឆ្នាំ ២០២៤-២០២៩ ៕

ដោយ ៖ សហការី


ចែករំលែក៖