ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖ កម្លាំងសមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិចិនចំនួន ០២នាក់ គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី១៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា៖ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៣៩ករណី មានមនុស្ស ១,៧៨៧នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៤៧០សំណើ និងបិទសំណុំរឿង ២៤១សំណើ (រកឃើញមនុស្ស ១,០៩២នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២៨ករណី៕
ដោយ៖សហការី