ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកនិយាយថា លោកនឹងមិនសុំទោសចំពោះការបាញ់ទម្លាក់ប៉េងប៉ោងរបស់ចិននោះទេ

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping អំពីការបាញ់ទម្លាក់ប៉េងប៉ោងខ្យល់ក្តៅមួយនៅថ្ងៃទី ៤ ខែកុម្ភៈ ដោយសង្កត់ធ្ងន់លើទស្សនៈដែលថាទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកសង្រ្គាមត្រជាក់ថ្មីជាមួយទីក្រុងប៉េកាំងនោះទេ។
ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា “ខ្ញុំទន្ទឹងរង់ចាំនិយាយជាមួយប្រធានាធិបតីចិន Xi Jinping ។ ខ្ញុំសង្ឃឹមថា យើងនឹងបញ្ជាក់ពីមូលហេតុនៃបញ្ហានេះ ប៉ុន្តែខ្ញុំមិនសុំទោសចំពោះការការបាញ់ទម្លាក់ប៉េងប៉ោងខ្យល់ក្តៅនោះឡើយ” ។
ថ្លែងនៅក្នុងសុន្ទរកថាជាសាធារណៈមួយ លោក បៃដិន គូសបញ្ជាក់ដូច្នេះថា «ខ្ញុំរំពឹងថាអាចនឹងទំនាក់ទំនងជាមួយលោកប្រធានាធិបតី ស៊ី»។ ប៉ុន្តែព្រមពេលជាមួយគ្នានោះដែរ ខណៈសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកមិនមែនកំពុងធ្វើសង្រ្គាមត្រជាក់ថ្មីមួយ លោក បៃដិន បានសង្កត់ធ្ងន់ថា លោកនឹងមិនសុំទោសចិនជុំវិញឧប្បត្តិហេតុបាល់ឡុងនោះទេ ហើយថា អាមេរិក តែងតែធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍នៃប្រជាជនអាមេរិក និងសន្តិសុខប្រជាជនអាមេរិក។
ភាពតានតឹងរវាងចិននឹងសហរដ្ឋអាមេរិកបានផ្ទុះឡើងខ្លាំងជាថ្មី បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន សម្រេចចិត្តបាញ់ទម្លាក់បាល់ឡុងមួយរបស់ចិន នៅលើដែនអាកាសអាមេរិកកាលពីថ្ងៃទី៤ ខែកុម្ភៈ។ មន្ទីរបញ្ចកោណបានចោទថា បាល់ឡុងរបស់ចិនគឺជាបាល់ឡុងស៊ើបការណ៍ តែចិនអះអាងថាបាល់ឡុងរបស់ខ្លួនជាបាឡុងស៊ីវិលដែលផ្ដោតសំខាន់លើឧតុនិយមតែប៉ុណ្ណោះ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ sky news)


ចែករំលែក៖