ខេត្តកំពង់ស្ពឺ៖ យុវជនជាបងបង្កើតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួនក្រោយពីឪពុកម្ដាយ ដាក់ពាក្យបណ្តឹងដោយសារតែជនសង្ស័យ ជាបងរូបនេះបង្ខំចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច ៣ដង ហើយនាងទ្រាំលែងបានប្រាប់ឪពុកម្ដាយ ។
ការឃាត់ខ្លួនជនសង្ស័យជាបងបង្កើតដែលចាប់ប្អូនរំលោភនេះបានកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនបាននោះមាន ឈ្មោះ ថា ចំរើន ភេទប្រុស អាយុ២៤ ឆ្នាំ(មុខរបរកម្មកររោងចក្រ) ដែលមានឪពុកឈ្មោះ អ៊ុន ប៊ុនថា អាយុ៥៧ឆ្នាំនិង ម្តាយឈ្មោះ ភឿង គីមហ័រ អាយុ ៦០ឆ្នាំ រស់នៅក្នុងបន្ទុក។
លោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថា ជន សង្ស័យខាងលើតែងតែប្រើប្រាស់គ្រឿងញឹកញាប់ហើយក៏ចូលចិត្តមើលរឿងអាសអាភាស រួចហើយក៏មានអារម្មណ៍ចង់រួមភេទ ទើបសម្រេចចិត្ត ចាប់បង្ខំប្អូនស្រីខ្លួនឯងរំលោភតែម្តង។
លោកវរសេនីយ៍ឯក ហ៊ុន សុខហុន បញ្ជាក់ថា ជនសង្ស័យ ជាបងបង្កើតបានធ្វើសកម្មភាពចាប់រំលោភប្អូនស្រីដោយ÷ លើកទី១នៅថ្ងៃ ខែ មិនចាំ ក្នុងឆ្នាំ ២០២២ ដោយនៅប្រហែលម៉ោង១ជាងរសៀលឃើញប្អូនស្រីរងគ្រោះអាយុ១៥ឆ្នាំ អង្គុយមើលទូរស័ព្ទយកលេស ប្រើប្អូនស្រីខ្លួនឲ្យឡើងទៅលើផ្ទះយកឌុយសាកទូរស័ព្ទហើយខ្លួនឡើងតាមក្រោយបានគំរាមប្អូនស្រីចាប់រំលោភបានសំរេច១លើក ខណ:ឪពុកម្តាយមិននៅផ្ទះ។
លើកទី២ ប្រហែលម៉ោង១២ថ្ងៃត្រង់ជាងនៅផ្ទះតៀម បន្ទាប់ពីប្រើជនរងគ្រោះឲ្យទៅយកដងសន្ទូចរួចខ្លួនដើរតាមក្រោយគំរាមចាប់រំលោភបានសំរេច១លើកទៀត ខណ:ឪពុកម្តាយមិននៅ។
លើកទី៣នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ ជនសង្ស័យជាបងបានប្រើជនរងគ្រោះឲ្យទៅដេញគោមកផ្ទះ។ ប៉ុន្តែគោរត់ចូលព្រៃពីក្រោយផ្ទះចំងាយ២០០ ម៉ែត្រក៏ឆ្លៀតឱកាសឲ្យជនរងគ្រោះចូលដេញគោក្នុងព្រៃខ្លួនក៏ដើរក្រោយរួចក៏បានចាប់រំលោភជនរងគ្រោះបាន ១លើកទៀត។ ដោយប្អូនស្រីបង្កើតទ្រាំចំពោះទង្វើររបស់បងលែងបាន ពេលត្រឡប់មកផ្ទះវិញក៏បានប្រាប់រឿងទាំងអស់នោះទៅឪពុកម្តាយ រួចក៏មកប្តឹងសមត្ថកិច្ចជំនាញតែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក លោកអធិការនគរបាលស្រុកថ្ពងក៏បានដឹកនាំ កំលាំងស្រាវជ្រាវទើប បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីសួរនាំ។ បើតាមចម្លើយសារភាពខ្លួនពិតជាបានរំលោភសេពសន្ថវ:លើជនរងគ្រោះបាន៣លើកប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា