ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនចំនួន​០២​នាក់​ ត្រូវសមត្ថកិច្ចនគរបាលស្រុកសំឡូតបង្រ្កាបនិងឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរ​សេនីយ៍ទោ​ ម៉ែន​ រីម​ អធិការនគរ​បាលស្រុក​សំឡូត​ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំ​ឡូត នៃ​អធិការ​ដ្ឋាន​នរគបាល​ស្រុក​សំឡូត​ ចុះល្បាត និងត្រួតពិនិត្យលើដងផ្លូវនិង បង្រ្កាបឃាត់ខ្លួន​មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​២នាក់​។  

យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះថា៖​ កាលពីយប់ថ្ងៃ​ទី១៦ខែ កុម្ភៈ ឆ្នាំ២០​២៣ វេលាម៉ោង២២និង៥០នាទីនៅចំ​ណុ​ច​ភូមិ​សំឡូត​ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ 

របាយការណ៍​ដដែល​បន្តថា​ មុនពេលកេីតហេតុ​កម្លាំងសមត្ថកិច្ចជំនាញ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ  រឿន​ សែន​  ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ  ភូមិបឹងរុន​ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់​ដំបង ។ 

-*វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ ទម្ងន់ ៣.៤៩ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន។

-​ សម្ភារៈ​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន​

-​ ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​(ចាស់​)

-​ ម៉ូតូ​ចំនួន​ ០១គ្រឿង​ ម៉ាក​អុិច​សិន​ទ័រ​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​ ២០១៥​ គ្មាន​ស្លាក​លេខ​ ដែល​មាន​លេខ​តួ​-ម៉ាស៊ីន​ G3D4E-669437​ ។

លុះដល់ថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨និង៣០នាទីព្រឹកនៅចំណុចក្រុមទី០៣ ភូមិ​បឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត នៃ​អធិការ​ដ្ឋាន​នរគបាល​ស្រុក​សំ​ឡូត​បង្រ្កាប​បានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន ចំនួន០១ ករណីទៀតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មាន​ឈ្មោះ ម៉ុស ម៉ៃ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅ  ភូមិបឹងរុន​ ឃុំសំឡូត ស្រុក​ សំឡូត ខេត្តបាត់ដំបង ។ 

-*វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំ​នួន​០២កូនថង់ ទម្ងន់ ១.៦០ក្រាម(ទាំងសំបក) សង្ស័យមានសារធាតុញៀន ។

ករណីទាំងពីរខាងលើនេះនគរបាលស្រុកកំពុងក​សាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់​ហេីយ៕

ដោយ៖ អរុណរះ


ចែករំលែក៖