ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះ​ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច​យ៉ាងដូច្នេះ​ថា៖​ ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណានិងកន្លែងណា?​ តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។ 

សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ឯរូបកាយមិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថាខ្ញុំជាបុរសសង្ហានិងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួលយកខ្ញុំជាប្តី។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានគូសបញ្ជាក់​ទៀតថា៖​ ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាតជាងគេលើលោកនេះ​ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ។​ រីករាយចុងសប្តាហ៍៕

ដោយ​៖ ស​ តារា​


ចែករំលែក៖