ព័ត៌មានទាន់ហេតុការណ៍៖

ពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ជាស្ត្រី និងអបអរសាទរពីធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល»នៅ ឃុំអំពឹល ឃុំគគីរនិងឃុំត្រស់ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ជាស្ត្រីនិងអបអរសាទរពីធីរំលឹកខួបទិវា អន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ចំនួន៣ឃុំ មានឃុំអំពឹល និងឃុំគគីរនិងឃុំត្រស់ ស្រុករមាសហែក នៅរសៀលថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ២០២៣។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំអំពឹល លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុក លោកស្រី ទុំសារានី ប្រធានមន្ទីរកិច្ចការនារីខេត្តលោកស្រីអភិបាលរងស្រុកនិងថ្នាក់ដឹកនាំ ជាស្ត្រីមកពី៣ឃុំ សរុបមានចំនួន១៣៩នាក់។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព ជូនដល់អស់លោកលោកស្រី ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុករមាសហែកផងដែរ។

លោកស្រី  បានគូសបញ្ជាក់ថា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និង អត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន  អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និង ប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។

សូមបញ្ជាក់ថា ទិវាសិទ្ទនារីអន្តរជាតិ (៨ មិនា) គឺជាថ្ងៃជាសកលមួយដែលអបអរដល់ស្នាដៃរបស់ស្ត្រីក្នុង​សង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ថ្ងៃនេះទៀតសោធក៏ជាថ្ងៃដែលត្រូវបានគេកត់សម្គាល់ជាទូទៅ​ថាជា​ថ្ងៃអំ​ពា​វ​នាវឱ្យមានសកម្មភាពសម្រាប់ការបង្កើនសមភាពយេនឌ័រ។

បន្ទាប់ពីបញ្ចប់កម្មវិធី លោកស្រី ឈុនសារឹម ក៏បាន នាំយកនូវអំណោយរួមមាន ៖ ស៊ឹង ១  និងថវិកា ១ម៉ឺនរៀល ចែកជូនដល់បងប្អូននារីដែលបានចូលរួមចំនួន៣ឃុំសរុប១៣៩នាក់ យ៉ាងភាពស្និតស្នាល ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖