ព័ត៌មានទាន់ហេតុការណ៍៖

សព ឯកឧត្តម ខូយ សុខា ស្អែកម៉ោង ០៧:០០នាទីព្រឹក ដង្ហែឆ្ពោះទៅកាន់ទីបញ្ចុះសពស្ថិតនៅចំណុចទួលតាពេវ ភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ ឱ្យបានជ្រាបថា នៅថ្ងៃ ចន្ទ ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ រដ្ឋបាលខេត្តពោធិ៍សាត់ បានសហការជាមួយអគ្គលេខា ធិការដ្ឋានរដ្ឋសភា នឹងរៀបចំក្បួនដង្ហែសព ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ចេញពីគេហដ្ឋាននៃសពស្ថិតនៅផ្លូវលេខ ១០២ ភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែល ប្រារព្ធធ្វើឡើងនៅវេលាម៉ោង ០៧:០០នាទីព្រឹក ឆ្ពោះទៅកាន់ទីបញ្ចុះសពស្ថិតនៅចំណុចទួលតាពេវ ភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្បួនដង្ហែខាងលើ នឹងត្រូវចាប់ផ្តើមចេញដំណើរពីផ្លូវលេខ ២០២ បត់ឡើងទៅផ្លូវលេខ ១០១ កាត់ តាមមុខសាលាខេត្តពោធិ៍សាត់ បត់ចុះទៅផ្លូវលេខ ២០៩ រួចបន្តបត់ទៅផ្លូវលេខ ១០៦អា កាត់តាម បុរីភួស៊ីណូ និងវត្តពោធិវង្ស រហូតដល់ផ្លូវកែងសាលាបឋមសិក្សាតាស្តី រួចបន្តដំណើរប្រហែល ៦០០ម៉ែត្រ តាមផ្លូវលេខ ១០១វិញ មកដល់ចំណុចផ្លូវបត់ចូលទៅទីតាំងបញ្ចុះសព ធ្វើដំណើរតាមផ្លូវដីចូលប្រមាណ ១២០០ម៉ែត្រ ។

ក្នុងអំឡុងពេលដង្ហែក្បួន កងកម្លាំងមានសមត្ថកិច្ច នឹងបិទផ្លូវពាក់ព័ន្ធដូចបានរៀបរាប់ខាងលើ ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ឡើយ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ផ្លូវពាក់ព័ន្ធខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាម ឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕

ដោយ ៖ សិលា


ចែករំលែក៖