ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិវៀតណាមចំនួន ០៣នាក់ ,នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី១៧ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៧៤៨ករណី មានមនុស្ស ១,៨០២នាក់។
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៧១៦សំណើ និងបិទសំណុំរឿង ២៤៤សំណើ (រកឃើញមនុស្ស ១,០៩៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១២៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង) ។
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣២ករណី៕
ដោយ៖សហការី