ព័ត៌មានទាន់ហេតុការណ៍៖

សូមបេីកបរមានការប្រុងប្រយ័ត្នលើផ្លូវល្បឿនលឿន! ខណៈ​បុរសជនជាតិចិនស្លាប់ម្នាក់​ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់ ដោយសារក្រឡាប់រថយន្ដ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ នេះបេី​តាមការបញ្ជាក់ពី​មន្ត្រីអាជ្ញាធរមូលដ្ឋាន ឃុំស្ទឹងឆាយ​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ថា៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាលឱ្យ​បុរសជនជាតិចិនម្នាក់ស្លាប់​ និងស្ត្រីម្នាក់ទៀតបានរបួសធ្ងន់ ដោយសារក្រឡាប់រថយន្តលើផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ 

ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី ១៩ខែកុម្ភៈឆ្នាំ២០២៣​ ស្ថិតនៅ​ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៤-១៣៥ ក្នុងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ ។

ប្រភព​ដដែល​បន្តថា​ មុនពេលកេីតហេតុ​ គេឃើញ​រថយន្តឡង់គ្រីស័រ មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AX1188 ធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ផ្លូវតែម្តង។

ក្រោយកេីតហេតុ​ គេឃើញ​រថយន្តសង្គ្រោះរបស់មណ្ឌលសុខាភាព តក្កវិទ ស្រុកកំពង់សិលា​ បានមកជួយសង្គ្រោះ និងដឹកសាកសពនិងជនរងគ្រោះទៅរក្សាទុក និងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីប្រគល់ជូនស្ថានទូតចាត់ចែងបន្ត។​ ដោយឡែក​ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ៕

ដោយ​៖សហការី​


ចែករំលែក៖