ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៤​នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន​៨​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៩​ ខែកុម្ភៈ​​ ឆ្នាំ២០២៣

ចែករំលែក៖

​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅយប់ថ្ងៃ​អាទិត្យ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​១៤​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៧ករណី​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៤​នាក់​ រួម​មាន​៖​ ជួញដូរ ៤ករណី ឃាត់មនុស្ស​ ១០នាក់(ស្រី ២នាក់)

,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់​មនុស្ស​ ៣នាក់(ស្រី ០នាក់)

និងប្រើប្រាស់ ១ករណី ឃាត់​មនុស្ស​ ១នាក់(ស្រី ០នាក់)។

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ រួម​មាន​៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេី​នឹង​ ៩៦,៩៧ក្រាម និង៩កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផល ៦អង្គភាពបានចូលរួមបង្ក្រាប​ ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៤អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤២ក្រាម។

២ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៨ក្រាម។

៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៩៣,៩៣ក្រាម។

៤ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។

ដោយឡែក​កងរាជធាវុធហត្ថ ៖ 

១ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៣៩ក្រាម។

២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ៩កញ្ចប់តូច៕ ដោយ​៖សហការី​

រូបភាព៖ ឯកសារ


ចែករំលែក៖